Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា​មាន​មនុស្ស​ជិត​ ១សែន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា

Sang Kim | Oct 02, 2020
ឥណ្ឌា​មាន​មនុស្ស​ជិត​ ១សែន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា
Clinic narith

ឥណ្ឌា​មាន​មនុស្ស​ជិត​ ១សែន​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ជា​ចំនួន​ខ្ពស់​បំផុត​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៣ នៅ​លើ​ពិភពលោក​បន្ទាប់ពី​អាមេរិក ​និង​ប្រេ​ស៊ី​ល​។​ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​ខែ​កញ្ញា​គឺជា​ខែ​ដែល​អាក្រក់​បំផុត​សម្រាប់​ប្រទេស​នេះ​ ជា​មធ្យម​ប្រជាជន​ឥណ្ឌា​មាន​អ្នក​ស្លាប់​ចំនួន ១.១០០​នាក់​ជា​រៀង​រាល់​ថ្ងៃ​ដោយ​សារ​វីរុស​នេះ​។

ភាព​មិន​ស្របគ្នា​ក្នុង​តំបន់​នៅតែ​បន្ត​កើតមាន​ ខណៈ​ដែល​រដ្ឋ​មួយ​ចំនួន​រាយ​កា​រណ៍​ថា​ មាន​អ្នក​ស្លាប់​ខ្ពស់​ជាង​រដ្ឋ​ដទៃ​ទៀត ជា​សញ្ញា​មួយ​ដែល​ថា ​ជំងឺ​រាតត្បាត​សកល​នេះ​កំពុង​បន្ត​ ឆ្លង​រាលដាល​នៅ​ទូទាំង​ប្រទេស​។ រដ្ឋ​មហា​រាស្ត្រ ​ជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​ធំ​បំផុត​ និង​មាន​ធន់​ធាន​ជាងគេ​បំផុត​របស់​​ឥណ្ឌា ​ដែល​មាន​ទាំង​អ្នក​ផ្ទុក​ជំងឺ​នេះ​ខ្ពស់​បំផុត​ចំនួន ១,៣​លាន​នាក់ ​និង​កំពុង​រាប់​ចំនួន​ថែមទៀត និង​មាន​ចំនួន​អ្នក​ស្លាប់​ជាង ៣៦.០០០​នាក់៕