ឥណ្ឌាមានមនុស្សជិត ១សែននាក់បានស្លាប់ដោយសារវីរុសកូរ៉ូណា ជាចំនួនខ្ពស់បំផុតដែលជាប់ចំណាត់ថ្នាក់ទី៣ នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងប្រេស៊ីល។ ក្រុមអ្នកជំនាញនិយាយថា ខែកញ្ញាគឺជាខែដែលអាក្រក់បំផុតសម្រាប់ប្រទេសនេះ ជាមធ្យមប្រជាជនឥណ្ឌាមានអ្នកស្លាប់ចំនួន ១.១០០នាក់ជារៀងរាល់ថ្ងៃដោយសារវីរុសនេះ។
ភាពមិនស្របគ្នាក្នុងតំបន់នៅតែបន្តកើតមាន ខណៈដែលរដ្ឋមួយចំនួនរាយការណ៍ថា មានអ្នកស្លាប់ខ្ពស់ជាងរដ្ឋដទៃទៀត ជាសញ្ញាមួយដែលថា ជំងឺរាតត្បាតសកលនេះកំពុងបន្ត ឆ្លងរាលដាលនៅទូទាំងប្រទេស។ រដ្ឋមហារាស្ត្រ ជារដ្ឋមួយក្នុងចំណោមរដ្ឋធំបំផុត និងមានធន់ធានជាងគេបំផុតរបស់ឥណ្ឌា ដែលមានទាំងអ្នកផ្ទុកជំងឺនេះខ្ពស់បំផុតចំនួន ១,៣លាននាក់ និងកំពុងរាប់ចំនួនថែមទៀត និងមានចំនួនអ្នកស្លាប់ជាង ៣៦.០០០នាក់៕