រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូន ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖
ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត)
ខ) ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ) ក្នុងករណីដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម លោក-អ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។
ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបានសូមបងប្អូនប្រជាពលរដ្ឋ ទាក់ទងមកក្រុម Hot line សាកសួរអំពីការ បិទខ្ទប់(Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ សូមព្យាយាម លេខទាំង៤ខ្សែ ដោយសារមានបងប្អូនប្រជាពលរដ្ឋ សម្រុកខលច្រេីន ដូច្នេះក្រុមការងារមានការយឺតយ៉ាវ ក្នុងការឆ្លេីយតប
-១២៩៩
-០៧៧៨៥៦៩៦៦
-០៩៨៣៧៩៧៧៧
-០៩៩៤២៩០៤០