Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ

Admin Alynana | Apr 18, 2021
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ
Clinic narith

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូន ចំពោះក្រុមហ៊ុន ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖

ក)  ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត)

ខ)  ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ) ក្នុងករណីដែលលោកអ្នកមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម លោក-អ្នកអាចប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។

ក្នុងករណីខាងលើនេះដែរ ប្រសិនបើលោក-អ្នក មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបានសូមបងប្អូនប្រជាពលរដ្ឋ​ ទាក់ទងមកក្រុម Hot line សាកសួរអំពីការ បិទខ្ទប់(Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ សូមព្យាយាម​ លេខទាំង៤ខ្សែ ដោយសារមានបងប្អូនប្រជាពលរដ្ឋ​ សម្រុកខលច្រេីន​ ដូច្នេះក្រុមការងារមានការយឺតយ៉ាវ​ ក្នុងការឆ្លេីយតប

-១២៩៩

-០៧៧៨៥៦៩៦៦

-០៩៨៣៧៩៧៧៧

-០៩៩៤២៩០៤០