Alynana Media Cambodia
Icon Collap
clinic narit

សាលា​​រាជ​ធា​នីភ្នំពេញ​៖ ពលរដ្ឋដែលចេញចូល «តំបន់ក្រហម» នឹងត្រូវរងកា​រពិ​ន័យពី១លានដ​ល់​​ទៅ២០លាន​រៀលនិង​ជាប់គុក

Admin Alynana | Apr 20, 2021
សាលា​​រាជ​ធា​នីភ្នំពេញ​៖ ពលរដ្ឋដែលចេញចូល «តំបន់ក្រហម» នឹងត្រូវរងកា​រពិ​ន័យពី១លានដ​ល់​​ទៅ២០លាន​រៀលនិង​ជាប់គុក
Clinic narith

ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ឃាត់​ចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន​ជា​ដាច់​ខាត​អ្នក​ដែល​ល្មើស​គឺ​អាច​នឹង​ត្រូវ​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ​ពី​១​លាន​រៀល​ដល់​ទៅ​២០​រៀល​និង​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ខែ​រហូត​ដល់​ទៅ​៥​ឆ្នាំ​ឯណោះ!។

គួរឲ្យដឹងដែរថាសាលា​រាជធានី​ភ្នំពេញ​នាយប់​ថ្ងៃ​ចន្ទ​បាន​កំណត់​ដាក់​សង្កាត់​ស្ទឹង​មាន​ជ័យ​១​ស្ទឹង​មាន​ជ័យ​២​ស្ទឹង​មាន​ជ័យ​៣​នៃ​ខណ្ឌ​មាន​ជ័យ​ សង្កាត់​ចោមចៅ​ទី​១​នៃ​ខណ្ឌ​ពោធិ៍សែនជ័យ​ និង​ភូមិ​១៤​ ភូមិ​១៦​ និង​ភូមិ​១៧​ក្នុង​សង្កាត់​បឹងសាឡាង​នៃ​ខណ្ឌ​ទួលគោក​ស្ថិត​ក្នុង​«តំបន់ក្រហម»​។​


បើនិយាយពី«តំបន់ក្រហម»គឺជាតំបន់ភូមិសាស្រ្តដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ខ្ពស់បំផុត។«តំបន់ក្រហម»នេះគឺតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែស្ថិតក្នុងលំនៅដ្ឋានឬទីសំណាក់របស់ខ្លួនជាដាច់ខាតតែម្តង។ប៉ុន្តែក៏មានករណីលើកលែងដែរគឺការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ការទៅផ្តល់សំណាកធ្វើតេស្តរកជំងឺកូវី១៩និងការទៅចាក់វ៉ាក់សាំងដូសទី២នៅទីតាំងដែលជិតបំផុតក្នុង«តំបន់ក្រហម»។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់សាលារាជធានីភ្នំពេញ។

ចំណែកផ្សារនិងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគព្រមទាំងសកម្មភាពការងារមុខរបរនិងអាជីវកម្មទាំងអស់នៅក្នុង«តំបន់ក្រហម»វិញគឺត្រូវផ្អាកជាបណ្តោះអាសន្នលើកលែងតែសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋនិងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាលនិងតម្រូវការប្រចាំថ្ងៃចាំ​បាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុ​ង«តំបន់ក្រហម»តែប៉ុណ្ណោះដោយមានឯកសា​របញ្ជាក់ច្បាស់លាស់និងមានការអនុញ្ញាតពីអាជ្ញាធរជាចាំបាច់។

សក​ម្មភាពទាំងនេះ មានជាអាទិ៍ សេវាពន្លត់អគ្គិភ័យ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសង្រ្គោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ​ដោយរួមទាំងឱសថស្ថានជាដើម។ចំពោះការធ្វើដំណើរចេញ ចូល និងឆ្លងកាត់តំបន់នេះវិញ គឺត្រូវហាមឃាត់ទាំងអស់តែម្តង លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម ការធ្វើដំណើរទាក់ទងនឹងសកម្មភាពចុះចែកជំនួយសង្រ្គោះបន្ទាន់ការធ្វើដំណើររបស់មន្រ្តីសុខាភិបាលរដ្ឋ និង ឯកជននិងការធ្វើដំ​ណើរដែលចាំបាច់បំផុតមួយចំនួនទៀត។ចំពោះអ្នកដែលមិនគោរពតាមបម្រាមវិញ អាជ្ញាធររាធានីភ្នំពេញនឹងឃាត់ទុកមធ្យោបាយធ្វើដំណើរបណ្តោះអាសន្ននិងរងទណ្ឌកម្មរដ្ឋបាលដទៃទៀត។ ប៉ុន្តែចំពោះអ្នកល្មើសគឺអាចប្រឈមនឹងផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំនិងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀលបើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។

លើសពីនេះទៅទៀត គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។សូមបញ្ជាក់ជូនថា បើទោះនៅក្នុង«តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់អាហារ និងគ្រឿងឧបភោគបរិភោគត្រូវបានបិទក៏ដោយ ។ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យក្រ​សួង​ពាណិជ្ជកម្មរៀបចំសម្របសម្រួលឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូននិងចែកចាយស្បៀងព្រមទាំងគ្រឿងឧបភោគបរិភោគដើម្បីលក់ឱ្យប្រជាពលរដ្ឋដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទឬអនឡាញនិងការដឹកជញ្ជូនដល់មុខផ្ទះ។

រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ក្នុង«តំបន់ក្រហម»​ចាត់ចែងជាបន្ទាន់នូវជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋងាយរងគ្រោះក្រីក្រនិងជួបការលំបាកក្នុងជីវភាព។រហូតដល់ម៉ោង​០១:០០​ថ្ងៃត្រង់​​​ថ្ងៃទី ២០ មេសា ២០២១​ យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៣១នាក់​(ឆ្លងសហគមន៍៤២៩​និងនាំចូល២) និងមានជាសះស្បើយ៣១នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​៧៤៤៤នាក់​​​​​​​​​​​​​​ចំនួនសំរាកពេទ្យ ៤៨៣៥នាក់​​​​និងចំនួនជាសះស្បើយសរុប​កើន២៥៥៥នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​៤នាក់​សរុប​ស្លាប់៤៩នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕