Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាល​ខេត្ត​កំពត ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ១៣៣ នាក់​បន្ថែម​ទៀត

Sang Kim | Jul 02, 2021
រដ្ឋបាល​ខេត្ត​កំពត ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ១៣៣ នាក់​បន្ថែម​ទៀត
Clinic narith

កំពត៖ រដ្ឋបាល​ខេត្ត​កំពត ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ រហូត​​ដល់ ១៣៣ នាក់​បន្ថែម​ទៀត និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ខណៈ​ខេត្ត​នេះ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​សរុប​រហូត​ដល់ ១៧ នាក់។

រដ្ឋបាល​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​វត្ថុ​សំណាក​មេរោគ​កូវីដ ១៩ និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ថ្មី​ចំនួន ១៣៣ នាក់ (ស្រី ១១៨ នាក់) នៅ​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា គិត​ត្រឹម​ថ្ងៃទី ០១ ខែ​កក្កដា ខេត្ត​កំពត​មាន​អ្នក​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១ ៦៥២ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៨២ នាក់ ជា​សះស្បើយ​ចំនួន ៩៥៣ នាក់ និង​ស្លាប់​ចំនួន ១៧ នាក់។

ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋបាល​ខេត្ត​កំពត​អំពាវនាវ​ដល់អ្នក​ដែល​មាន​ការ​ពាក់ព័ន្ធ​សូម​ធ្វើ​ចត្តាឡីស័ក​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ខណៈ​ក្រុម​ឆ្លើយ​តប​បន្ទាន់​បាន និង​កំពុង​ស្រាវជ្រាវ​រក​ទីតាំង និង​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ជា​បន្ត​ទៀត។

ក្នុង​ន័យ​នេះ ប្រសិន​បើមា​ន​បញ្ហាសុខ​ភាព សូម​អញ្ជើញ​មក​យក​សំណាក​នៅ​វិទ្យាល័យ​ព្រះបិតាជាតិ ឬ​មន្ទីរ​ពេទ្យ​បង្អែក។

 

រដ្ឋបាល​ខេត្ត​កំពត សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាពលរដ្ឋ​នឹង​ចូលរួម​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ កុំ ៣ ការពារ៕