(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤១៥នាក់ ក្នុងនោះករណីនាំចូលចំនួន២៩នាក់ និងឆ្លងក្នុងសហគមន៍៣៨៦នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣១,០០៤នាក់, អ្នកជាសះស្បើយសរុបចំនួន១២៤,៦២៧នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕