Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤១៥នាក់ (ករណីនាំចូល២៩នាក់), ជាសះស្បើយ៤៥០នាក់ និងគ្មានអ្នកស្លាប់នោះទេ

Admin Alynana | Mar 02, 2022
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ៤១៥នាក់ (ករណីនាំចូល២៩នាក់), ជាសះស្បើយ៤៥០នាក់ និងគ្មានអ្នកស្លាប់នោះទេ
Clinic narith

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤១៥នាក់ ក្នុងនោះករណីនាំចូលចំនួន២៩នាក់ និងឆ្លងក្នុងសហគមន៍៣៨៦នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៥០នាក់ និងគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣១,០០៤នាក់, អ្នកជាសះស្បើយសរុបចំនួន១២៤,៦២៧នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕