Alynana Media Cambodia
Icon Collap
clinic narit

ការដំឡើងពន្ធនៅស្រីលង្កា ធ្វើឲ្យប្រជាជនផ្ទុះការតវ៉ាយ៉ាងខ្លាំង ខណៈកំពុងពុះពារងើបចេញពីវិបត្តិហិរញ្ញវត្ថុ

Admin Alynana | Nov 03, 2022
ការដំឡើងពន្ធនៅស្រីលង្កា ធ្វើឲ្យប្រជាជនផ្ទុះការតវ៉ាយ៉ាងខ្លាំង ខណៈកំពុងពុះពារងើបចេញពីវិបត្តិហិរញ្ញវត្ថុ
Clinic narith
ប្រជាជនរាប់រយនាក់បានដើរដង្ហែក្បួនក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃពុធម្សិលមិញ ក្នុងគោលបំណងតវ៉ាប្រឆាំងនឹងការដំឡើងពន្ធខ្ពស់ អតិផរណា និងការគាបសង្កត់ដោយរដ្ឋ ខណៈប្រទេសកំពុងពុះពារដើម្បីងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេល៧ទសវត្សរ៍។

យោងតាមសារព័ត៌មាន​ CN​A​ ​ក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាលដែលរៀបចំរួមគ្នាដោយគណបក្សប្រឆាំង​ ​សហជីព​ ​និងក្រុមសង្គមស៊ីវិល​ ​បានព្យាយាមចូលទៅកណ្តាលក្រុងដែលជាវិមានរបស់ប្រធានាធិបតី​ ​និងទីតាំងក្រសួងផ្សេងទៀត​ ​ក៏ប៉ុន្តែដំណើរក្បួនត្រូវបានរារាំងដោយប៉ូលិស

លេខាធិការសហភាពគ្រូបង្រៀន​ ​Ceylon​ ​លោក​ Jos​eph​ S​talin​ ​បាននិយាយថា​ ​«ប្រជាជនស្ទើរតែមិនអាចមានអាហារពេលសម្រាប់ទទួលទានក្នុងមួយថ្ងៃ​ ​ហើយរដ្ឋាភិបាលមិនបានធ្វើអ្វីដើម្បីជួយប្រជាជន​ ​ក្រៅពីការយកពន្ធកាន់តែច្រើនឡើងនោះទេ​ ​ពួកយើងត្រូវការដំណោះស្រាយ​ ​ហើយយើងនឹងបន្តប្រយុទ្ធដើម្បីពួកគេ»

នៅក្នុងឆ្នាំនេះ​ ​ប្រទេសស្រីលង្កាបានផុងខ្លួនយ៉ាងជ្រៅទៅក្នុងវិបត្តិហិរញ្ញវត្ថុ​ ​ដែលបង្ក​ឱ្យ​ប្រជាជនចំនួនលាននាក់របស់ខ្លួនជួបការលំបាកក្នុងការចំណាយលើការនាំចូលសំខាន់ផ្សេងៗ​ ​រួមទាំងប្រេងឥន្ធនៈ​ ​អាហារ​ ​ឧស្ម័ន​ម្អិ​​ ​និងថ្នាំពេទ្យជាដើម​ ​ចាប់តាំងពីពេលនោះមក​ ​ការតវ៉ាធំជាច្រើនត្រូវបានធ្វើឡើង​ ​ដែលបានទម្លាក់អតីតប្រធានាធិបតី​ ​លោក​ ​Gotabaya​ R​a​j​apa​ks​a​ ​កាលពីខែកក្កដា

ក្រោយមក​ ​លោក​ R​anil​ ​Wickremesinghe​ ​ក៏បានក្លាយជាប្រធានាធិបតីបន្ទាប់​ ​ដោយលោកសន្យាថា​ ​នឹងបង្ហាញគម្រោងថវិកាដំបូងនៅថ្ងៃទី​ ​ខែវិច្ឆិកា​ ​ដែលទំនងជារួមបញ្ចូលការបង្កើនពន្ធ​ ​និងកំណែទម្រង់ផ្សេងទៀតដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ​ ​និងលទ្ធផលពីមូលនិធិរូបិយវត្ថុអន្តរជាតិ​ (​IMF​) ​សម្រាប់ថវិកាសង្គ្រោះចំនួន​ ​​,​ពាន់លានដុល្លារអាមេរិក​ ​ទោះជាយ៉ាងណា​ ​គម្រោងបង្កើនពន្ធនេះ​ ​កំពុងតែបង្ក​ឱ្យ​មានការមិនសប្បាយចិត្តជាសាធារណៈ

សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង​ ​Samagi​ J​ana​ B​alawegaya​ (SJB) ​លោក​ ​Era​n ​Wickramarat​n​e​ ​បាននិយាយថា​ ​«មនុស្សគ្រប់រូបត្រូវតែស្ថិតក្នុងច្បាប់​ ​នោះគឺជាលទ្ធិប្រជាធិបតេយ្យ​ ​ប៉ុន្តែរដ្ឋាភិបាលនេះ​ ​បាននិងកំពុងប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្មដើម្បីគាបសង្កត់មេដឹកនាំបាតុកម្ម​ ​ហើយរឿងនេះត្រូវតែបញ្ឈប់»​ ​ហើយ​ ​«អ្នករាល់គ្នាត្រូវតែក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលនេះ​ ​យើងត្រូវតែតស៊ូដើម្បីសិទ្ធិរបស់ពួកយើង»