Alynana Media Cambodia
Icon Collap
clinic narit

អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ

Admin Alynana | Nov 28, 2022
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ
Clinic narith
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ
ល្ខោនខោល​ ​គឺជា​របាំ​ដ៏​ចំណាស់​មួយ​របស់​ប្រទេស​កម្ពុជា​ ​ដែល​ក្រៅពី​ឈ្មោះថា​ល្ខោនខោល​ ​ក៏មាន​អ្នកខ្លះ​ហៅថា​ជា​ល្ខោន​ពាក់​របាំងមុខ​ផង​ដែរ​ ​ហើយ​ល្ខោន​មួយ​នេះ​មាន​ដើមកំណើត​មុន​សម័យ​អង្គរ​ឯណោះ​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​វា​ត្រូវ​បាន​គេ​ជឿជាក់​ថា​បាន​ចាប់ផ្តើម​ ​ក្នុង​អំឡុង​ប្រហែល​សតវត្សរ៍​ទី​៩​ ​តាមរយៈ​ចម្លាក់​លឹប​ ​នៅ​តាម​ជញ្ជាំង​ប្រាសាទអង្គរ​ជាច្រើន​។​

​បើ​តាម​សៀវភៅ​ ​«​ទស្សនីយភាព​ខ្មែរ​»​ ​អត្ថាធិប្បាយ​ថា​ ​ពាក្យ​ថា​ ​«​ខោល​»​ ​ឬ​ ​«​ល្ខោនខោល​»​ ​បើ​តាម​សង្ឃដីកា​របស់​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​ ​ដែល​បាន​កត់ទុក​ក្នុង​វចនានុក្រម​ខ្មែរ​ ​បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនា​បណ្ឌិត្យ​ឆ្នាំ​១​៩​៦​៧​ ​ត្រង់​ទំព័រ​១​០​២​ថា​៖​ ​ខោល​គឺជា​ពួក​ល្ខោន​ប្រុស​ ​រឿង​«​រាមកេរ្តិ៍​ ​»​។​ ​ចំពោះ​លោក​ហ្ស​ក​ ​សឺ​ដេ​ស​ ​វិញ​ ​បើ​តាម​ប្រសាសន៍​របស់​លោក​ដែល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​ស្រង់​យកមក​ចុះ​ក្នុង​កម្រង​សិក្សា​កថា​ ​«​Annal​e​ ​d​e​ ​l​’ URB​A​ ​No​ 1​»​ ​បោះពុម្ព​ឆ្នាំ​១​៩​៦​៧​ ​ត្រង់​ទំព័រ​១​៥​៧​ថា​៖​ ​L​e​ ​m​o​t​ K​h​o​l​ s​era​it​ c​e​l​u​i​ qu​e​l​e​s ​Cam​bo​d​g​i​e​ns ​e​m​p​l​o​i​e​n​t​ ​pour​ ​d​é​signer​ un​e​ ​v​ar​i​é​t​é ​d​e​s ​grand​s ​singe​s​។​ ​ដូច្នេះ​សម្រាប់​លោក​សឺ​ដេ​ស​ ​ល្ខោនខោល​គឺជា​ ​«​ល្ខោន​នៃ​របាំ​ស្វា​»​។​

​គួរ​រម្លឹក​ថា​ ​អង្គការ​ ​យូ​ណេស្កូ UN​E​S​CO​ ​បាន​សម្រេច​ដាក់បញ្ចូល​ល្ខោនខោល​ ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​ ​នៃ​មនុស្សជាតិ​ ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​៣​ ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ ​វប្បធម៌​អរូបី​ ​របស់​អង្គការ​យូ​ណេស្កូ ​កាលពី​ថ្ងៃពុធ​ ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៨​ ​នៅ​ទីក្រុង​ ​ព័រ​ល្វី (​Port​l​ou​i​s) ​នៃ​សាធារណៈ​រដ្ឋ​ ម៉ូ​រី​ស​ (​Ma​uric​e​)​៕
hanuman-khmer178430418_1165348167001521_3786719411860144128_o-11-25bfe4ed04cf09_154339296047153108_264459987513597_3086587953896488960_nDlvo2PrUYAAvjYSfn-2018-08-31-16-30-52-0125527453_2689210514671919_216082494501606083_of677bd2cf919163eb25a2ed0133c5c3b5d020637