Alynana Media Cambodia
Icon Collap
clinic narit

ភាពជោគជ័យលើប្រមូលចំណូល បានកើតចេញពីការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ

Admin Alynana | Nov 29, 2022
ភាពជោគជ័យលើប្រមូលចំណូល បានកើតចេញពីការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ
Clinic narith

​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារថា ចំណូលពន្ធដែលបានប្រមូលប្រកបដោយភាព​ជោគជ័យ និងមាននិរន្តរភាព គឺបានផ្តើមចេញពីការកែទម្រង់ និងការបន្តកសាង ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស គ្រប់ផ្នែក និងគ្រប់កម្រិត តាមមុខងារ និងតួនាទីភារកិច្ច។

ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ ​លើកឡើងនៅក្នុងបឋកថា ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះថា នៅក្នុងរយៈពេល ​១០ ឆ្នាំ កន្លងមកនេះ ការកែ​ទម្រង់របស់​អគ្គនាយកដ្ឋានពន្ធដារ ​បានបន្តអនុវត្តដោយមុតស្រួច ​និងមានភាពប្រទាក់ក្រឡា​ជាមួយអង្គភាពពាក់ព័ន្ធ​ ជាពិសេសជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើរពុករលួយ ក្នុងគោល​ដៅ​ជំរុញ​អនុវត្តការងារប្រកបដោយតម្លាភាព ​និងយុត្តិធម៌​ ជាក់ស្តែងកម្មវិធី បឋកថា ច្បាប់ស្តីពីការ​ប្រយុទ្ធប្រឆាំង​អំពើរពុករលួយនេះ ​គឺជាការពង្រឹងបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អគ្គ​នាយកដ្ឋាន​ពន្ធដារបម្ថែនទៀត​ អំពីអភិបាលកិច្ចសល្អ។

ឯកឧត្តម បន្តថា ជុំវិញបញ្ហានេះ ប្រសិនគ្មានការចូលរួម គាំទ្រគ្រប់ផ្នែកនៃស្ថាប័នពាក់ព័ន្ធ អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ប្រាកដជាមិនបានជោគជ័យនោះឡើយ ក្នុងនោះកត្តាជោគជ័យនៃការកែ​ទម្រង់​ប្រមូល​ចំណូលពន្ធ ​គឺអង្គភាពប្រឆាំងអំពើពុករលួយ​បានចូលរួមចំណែកយ៉ាងធំ ដែលធ្វើឲ្យ​អគ្គនាយកដ្ឋានពន្ធដារ​ បន្តការប្រមូលចំណូលប្រកដោយនិរន្តរភាព។

បឋកថាថ្ងៃនេះ គឺជាការបន្តកសាង ជាមន្រ្តីស្អាតស្អំ​ ក្នុងការអនុវត្តការងារប្រកបដោយតម្លាភាព ភាពគ្មាន​ការកេងប្រវ័ញ្ច ​ឬការកិបកេងប្រាក់ចំណូលផ្សេងៗជាដើម នឹងធ្វើឲ្យការប្រមូលចំណូល​របស់​ពន្ធដារ សម្រេចបានដោយជោគជ័យនូវបេសកកម្មជូនជាតិ មាតុភូមិ៕