Alynana Media Cambodia
Icon Collap
clinic narit

ស្ពានដែកបាឡេក្នុងសង្កាត់ឫស្សីកែវត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយ ខណៈសាឡង់ដែលលិចជាប់ក្រោមស្ពាននៅមិនទាន់ស្ទូចចេញ​

Admin Alynana | Dec 05, 2022
ស្ពានដែកបាឡេក្នុងសង្កាត់ឫស្សីកែវត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយ ខណៈសាឡង់ដែលលិចជាប់ក្រោមស្ពាននៅមិនទាន់ស្ទូចចេញ​
Clinic narith

 

(ភ្នំពេញ)៖ ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាបរវាង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ចរាចរណ៍​ឡើងវិញ​ហើយ ក្រោយពី​ផ្អាក​ការ​ធ្វើដំណើរ​មួយ​រយៈ។ ដោយឡែក​សា​ឡង់​ដែលមាន​បញ្ហា​នោះ គឺ​នៅ​ដដែល​មិនទាន់​ស្ទូច​យកចេញ​នៅ​ឡើយ​នោះទេ។

​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​អោយដឹងថា បន្ទាប់ពី​បាន​ជួសជុល​ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​បាន​បញ្ចប់ និង​បាន​ធ្វើ​តេ​ស្តិ៍​សុវត្ថិភាព​រួចរាល់ ចាប់ពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:០០ តទៅ​ស្ពានដែក​បេ​ឡេ​នឹង​ដាក់​អោយ​យានយន្ត​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​។​

សូម​រំលឹក​អោយដឹងថា ស្ពានដែក​បេ​ឡេ​នេះ​ត្រូវបាន​ផ្អាក​ឱ្យ​ចរាចរ​តាំងពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ មក​ម្ល៉េះ មូលហេតុ​ដោយសារ​មាន​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​មកពី​ខាង​មាត់​ទន្លេ (​ព្រះបរមរាជវាំង​) រហូតមកដល់​ស្ពាន​បេ​ឡេ សា​ឡង់​នោះ​បាន​បើក​ផុត​ស្ពាន​ប្រហែល​ជាង ២០០​ម៉ែត្រ​ហើយ ប៉ុន្តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង ហើយ​គាប់​ជួន​មាន​បញ្ហា​ម៉ាស៊ីន​ខូច​ទៀត ទើប​បណ្តាល​ឱ្យ​សា​ឡង់​រេ​ប៉ះ​សសរ​ស្ពាន​បេ​ឡេ​បណ្តាលឱ្យ​ទ្រេត​សសរស្ពាន៕