Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសកម្ពុជាបាននាំចូលប្រេង ឧស្ម័ន និងធ្យូងថ្ម បានកើនឡើង ៧.៨ ភាគរយនៅត្រីមាសទីមួយឆ្នាំ ២០២៣

Media LNN | Apr 11, 2023
ប្រទេសកម្ពុជាបាននាំចូលប្រេង ឧស្ម័ន និងធ្យូងថ្ម បានកើនឡើង ៧.៨ ភាគរយនៅត្រីមាសទីមួយឆ្នាំ ២០២៣
Clinic narith

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ការនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មរបស់កម្ពុជា បានកើនឡើង ៧,៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការ​នាំ​ចូល​ឥន្ធនៈ​របស់​កម្ពុជា​មាន​ចំនួន​សរុប ៨៧០ លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា កើន​ឡើង ៧,៨ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួនមិនទាន់ត្រូវបានទាញយកនៅឡើយ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា តម្រូវការផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤,៨លានតោនក្នុងឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។

លោក​បន្ត​ថា​៖ «​ការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​វិស័យ​នេះ​គឺ​ត្រូវ​ការ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នេះ​»​