របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ការនាំចូលប្រេង ឧស្ម័ន និងធ្យូងថ្មរបស់កម្ពុជា បានកើនឡើង ៧,៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។
របាយការណ៍បានឲ្យដឹងថា តម្លៃនៃការនាំចូលឥន្ធនៈរបស់កម្ពុជាមានចំនួនសរុប ៨៧០ លានដុល្លារក្នុងអំឡុងខែមករាដល់ខែមីនា កើនឡើង ៧,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្ររបស់ខ្លួនមិនទាន់ត្រូវបានទាញយកនៅឡើយ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា តម្រូវការផលិតផលប្រេងនៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤,៨លានតោនក្នុងឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនក្នុងឆ្នាំ២០២០។
លោកបន្តថា៖ «ការវិនិយោគបន្ថែមទៀតក្នុងវិស័យនេះគឺត្រូវការដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនេះ»។