Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវជាតិលេខ ២ ដែល​មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ បញ្ចប់ការ​សាងសង់​ ១០០%

Media LNN | Apr 18, 2023
ផ្លូវជាតិលេខ ២ ដែល​មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ បញ្ចប់ការ​សាងសង់​ ១០០%
Clinic narith

 

តាម​គម្រោង​ផ្លូវ​នេះ​ប្រើប្រាស់​រយៈ​ពេល​សាងសង់ ៣០ ខែ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ២០២២ ប៉ុន្តែ​ដំណើរការ​សាងសង់​យឺត​យ៉ាវ​ជាង​ផែនការ​គ្រោង​ទុក។ ក្រុមហ៊ុន​កូរ៉េដែល​ទទួល​បន្ទុក​សាងសង់​លើក​ពី​បញ្ហា​កូវីដ​ ទើប​ធ្វើ​ឲ្យ​ការ​សាងសង់​មាន​ភាព​យឺតយ៉ាវ។photo_2022-03-10_09-20-13

បន្ថែម​ពី​ភាព​យឺតយ៉ាវ ក្រុមហ៊ុន​របស់​កូរ៉េ​ដែល​ទទួលខុស​ត្រូវ​សាងសង់​ផ្លូវ​ជាតិ​លេខ ២ និង ២២ ក៏​ធ្លាប់​បាន​រដ្ឋមន្រ្តី​ក្រសួង​សាធាណរការ​និង​ដឹកជញ្ជូន​ព្រមាន ដោយសារ​ពិនិត្យ​ឃើញ​សាងសង់​គ្មាន​គុណភាព។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​រិះគន់​ក្រុមហ៊ុន​ស្ថាបនា​​ផ្លូវ​លេខ​ជាតិ ២ និង​លេខ ២២ លើ​​ភាព​យឺតយ៉ាវ​និង​ការ​សាងសង់​​គ្មាន​គុណភាព។ លោក​រដ្ឋមន្រ្តី​ប្រកាសនឹង​មិន​ទទួលយក​​ផ្លូវ​ដែល​គ្មាន​គុណភាព ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កែ​លម្អ​ជា​ថ្មី​ តាម​ស្តង់ដា​បច្ចេកទេស​ដែល​បាន​ព្រម​ព្រៀង​គ្នា។

គម្រោង​ស្ថាបនា​ផ្លូវជាតិលេខ ២ និង ២២ ទទួល​បាន​ហិរញ្ញប្បទានពីរដ្ឋាភិបាល​​កូរ៉េខាងត្បូងចំណាយថវិកាជាង​ ៥៦,១ លានដុល្លារ។ មានប្រវែងសរុបចំនួន ៦២,៥៦ គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​តាខ្មៅដល់​អូរចំបក់ (​រង្វង់​មូល​ក្រុង​ដូនកែវ) ខេត្ត​តាកែវ និង​ផ្លូវជាតិ​លេខ ២២ មាន​ប្រវែង​សរុប​ចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់​គិត​ពីរង្វង់មូល​ក្រុងដូនកែវ ដល់​អង្គតាសោមផ្លូវជាតិ​លេខ ៣៕