Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសសិង្ហបុរីសម្រេចកាត់ទោសប្រហារជីវិតព្យួរកបុរសម្នាក់ជួញដូរកញ្ឆាជាង១គីឡូក្រាម

Media LNN | Apr 27, 2023
ប្រទេសសិង្ហបុរីសម្រេចកាត់ទោសប្រហារជីវិតព្យួរកបុរសម្នាក់ជួញដូរកញ្ឆាជាង១គីឡូក្រាម
Clinic narith

 

រដ្ឋាភិបាលប្រទេសសិង្ហបុរី បានសម្រេចកាត់ទោសប្រហារជីវិតដោយព្យួរកបុរសម្នាក់ ពីបទជួញដូរកញ្ឆាបរិមាណជាង១គីឡូក្រាម មិនទទួលយកការសុំអង្វរកពីគ្រប់ភាគីណាឡើយ។

អ្នកទោសសិង្ហបុរីរូបនេះ មានឈ្មោះថា Tangaraju Suppiah អាយុ ៤៦ ឆ្នាំមុខរបរជាម្ចាស់ហាងម៉ាតលក់ទំនិញខ្នាតតូចមួយនៃប្រទេសសិង្ហបុរី។ នៅថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា គាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយមិនអាចប្រកែកបានដោយវិធីព្យួរកក្នុងទីក្រុង។ បុគ្គលនេះ ត្រូវបានចោទពីបទ ជួញដូរកញ្ឆាជាង  គីឡូក្រាម (២.២ ផោន) ក្នុងឆ្នាំ ២០១៣ ដែលជាកម្រិតដ៏សែនច្រើនបំផុតមួយសម្រាប់រដ្ឋាភិបាលសិង្ហបុរីក្នុងការដាក់ទោសប្រហារជីវិតតាមរបៀបច្បាប់តឹងរ៉ឹបង្រ្កាបគ្រឿងញៀន។

បើទោះបីជាមានការសុំអង្វរ ឬអន្តរាគមន៍ពីភាគីគ្រួសារ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស រួមទាំងមហាសេដ្ឋីអង់គ្លេស Richard Branson ក៏ដោយ Tangaraju Suppiahនៅតែមិនអាចរួចខ្លួនពីទោសបានឡើយ។ រដ្ឋាភិបាលសិង្ហបុរីបានឆ្លើយតបវិញថា Branson កំពុងជ្រៀតជ្រែករឿងមិនពិត និងមិនគោរពប្រព័ន្ធយុត្តិធម៌របស់សិង្ហបុរី។ តុលាការរបស់ខ្លួនបានចំណាយពេលជាងបីឆ្នាំហើយដើម្បីពិនិត្យករណីនេះ មិនមែនចេះតែធ្វើលំៗនោះទេ ហើយការអះអាងរបស់លោក Branson គឺពិតជា មិនពិត

គួរឲ្យដឹងផងដែរ ប្រទេសសិង្ហបុរីបានប្រហារជីវិតមនុស្សចំនួន ១១នាក់កាលពីឆ្នាំមុន ហើយថាទោសប្រហារជីវិតគឺជាការរារាំងដ៏មានប្រសិទ្ធភាពប្រឆាំងនឹងគ្រឿងញៀន ដែលប្រជាជនភាគច្រើនគាំទ្រគោលនយោបាយនេះ