Alynana Media Cambodia
Icon Collap
clinic narit

មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ជាបន្ទាន់់

Media LNN | May 11, 2023
មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ជាបន្ទាន់់
Clinic narith

ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការរួមមួយដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ការចេញសេចក្ដីថ្លែងការណ៍នេះ តាមរយៈកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤២ នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រ​សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ​និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែ​ទទួលខុសត្រូវ។

ទន្ទឹមនេះមេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់​បទឈប់បាញ់​រាល់ទម្រង់ ​និងការប្រើប្រាស់កម្លាំងទ័ព ​ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។

លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនង​ជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់​ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara រួចមកនៅព្រឹកថ្ងៃដដែលនោះដែរ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ​ព្រះរាជាណាចក្រកម្ពុជា៕

7-doanthethaovn-rker26-8-5-40-79

344729592_253936323840062_8883831069592511467_n

news-jan-6-23-1-1

344571533_995052201861121_1187218853278943488_n

24-Cheam-phorn1-Copy-1024x759-18

341189534_651478753472490_1577443956046588447_n-17

7-doanthethaovn-rker26-8-5-40-78