Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈប់ធ្វើនយោបាយ បើចាញ់ក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី១៤ខែឧសភា

Media LNN | May 12, 2023
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈប់ធ្វើនយោបាយ បើចាញ់ក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី១៤ខែឧសភា
Clinic narith

 

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកនឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្សបង្រួបបង្រួមជាតិថៃ (UTN) របស់លោក

មិនទទួលបានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី១៤ខែឧសភាទេនោះ។

លោក ប្រាយុទ្ធ បានប្រកាសបែបនេះនៅស្រុក Pak Phanang ខណៈពេលលោកធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

លោក​ថ្លែង​ថា “​បេក្ខជន​គណបក្ស​នៅ​គ្រប់​មណ្ឌល​គឺ​សំខាន់​សម្រាប់​ខ្ញុំ។ ​ប្រសិន​បើ​យើង​ឈ្នះត្រឹម​អាសនៈ​មណ្ឌល​មួយ​ចំនួន​តូច​ ខ្ញុំ​នឹង​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ​សម្រាក​”។

 

លោកបន្ត “យើងត្រូវឈ្នះអាសនៈសភាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ ដែលអាចធ្វើការបានលឿនជាងមុន”។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា “ប្រជាជនបានជឿទុកចិត្តខ្ញុំម្តងហើយនៅក្នុងការបោះឆ្នោតលើកមុន។ ដូច្នេះ សូមទុកចិត្តខ្ញុំម្តងទៀតនៅក្នុងការបោះឆ្នោតថ្ងៃអាទិត្យ”។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ, គណបក្សរបស់លោកប្រាយុទ្ធ ទទួលបានសំឡេង​គាំទ្រត្រឹមតែ ១២,១ ភាគរយប៉ុណ្ណោះក្នុងការបោះឆ្នោត។

ទន្ទឹមនោះ គណបក្សភឿថៃ របស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះតែគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមា៕