Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម ចោទប្រកាន់នាវាស្ទង់ភូមិសាស្រ្តរបស់ចិន ថា បានរំលោភលើអធិបតេយ្យរបស់ខ្លួន ហើយទាមទារឲ្យ ដកនាវាចេញពីដែនទឹករបស់ខ្លួន

Media LNN | May 26, 2023
វៀតណាម ចោទប្រកាន់នាវាស្ទង់ភូមិសាស្រ្តរបស់ចិន ថា បានរំលោភលើអធិបតេយ្យរបស់ខ្លួន ហើយទាមទារឲ្យ ដកនាវាចេញពីដែនទឹករបស់ខ្លួន
Clinic narith

កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា ប្រទេសវៀតណាម បានចោទប្រកាន់នាវាស្ទង់ភូមិសាស្រ្តរបស់ចិន និងនាវាអមដំណើរថា បានរំលោភលើអធិបតេយ្យរបស់ខ្លួន ហើយទាមទារឲ្យទីក្រុងប៉េកាំង ដកនាវាចេញពីដែនទឹករបស់ខ្លួន។

វៀតណាម និងចិន​ បានជាប់គាំងក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាយូរយារណាស់មកហើយ។

 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វៀតណាម សូមទាមទារឲ្យចិនដកនាវា Xiang Yang Hong 10 នាវាឆ្មាំសមុទ្រចិន និងនាវានេសាទចេញពីដែនទឹករបស់វៀតណាមជាបន្ទាន់”។

 

 

សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា “វៀតណាម បានទាក់ទងជាមួយចិនជាច្រើនដង ហើយអនុវត្តវិធានការស្របតាមច្បាប់អន្តរជាតិនិងច្បាប់វៀតណាម ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម”។

 

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិននៅទីក្រុងហាណូយ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

 

លើសពីនេះ កាល​ពី​សប្តាហ៍​មុន ប្រទេស​វៀតណាម​ ក៏បាន​រិះគន់​ទង្វើ​ថ្មីៗ​របស់នាវា​ស្រាវជ្រាវ​ចិន ​នៅ​ក្នុង​តំបន់​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ (EEZ) របស់​ប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ ផងដែរ។

 

ប៉ុន្តែចិនអះអាងថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាសកម្មភាពធម្មតានៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ចិន៕