Alynana Media Cambodia
Icon Collap
clinic narit

ប្អូនស្រីលោក គីម ជុងអ៊ុន និយាយថា ផ្កាយរណបចារកម្មយោធាកូរ៉េខាងជើង នឹងបាញ់បង្ហោះឆាប់ៗនេះម្តងទៀត

Media LNN | Jun 01, 2023
ប្អូនស្រីលោក គីម ជុងអ៊ុន និយាយថា ផ្កាយរណបចារកម្មយោធាកូរ៉េខាងជើង នឹងបាញ់បង្ហោះឆាប់ៗនេះម្តងទៀត
Clinic narith

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនា, នាង គីម យ៉ូជុង ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយថា ផ្កាយរណបចារកម្មយោធារបស់ប្រទេសកូរ៉េខាងជើង នឹងចូលទៅក្នុងគន្លងតារាវិថីក្នុងពេលឆាប់ៗនេះ ហើយប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនការឃ្លាំមើលយោធា។

នាង គីម ដែលជាមន្ត្រីដ៏មានឥទ្ធិពលម្នាក់ នៅក្នុងជួររដ្ឋាភិបាល បាននិយាយថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយដែលអាច ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន”។

 

ការ​លើក​ឡើង​របស់​នាង កើតឡើង​បន្ទាប់​ពី ការ​បាញ់​បង្ហោះ​ផ្កាយរណប​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ពុធទី៣១ខែឧសភា ត្រូវទទួលបរាជ័យ។

 

 

នៅក្នុងការទទួលស្គាល់ដ៏កម្រ អំពីការបរាជ័យរបស់កូរ៉េខាងជើង, សារព័ត៌មាន KCNA បានរាយការណ៍ថា រ៉ុកកែតដឹកផ្កាយរណបឈ្លបយកការណ៍យោធា ដែលគេស្គាល់ថា Malligyong-1 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីឧបទ្ទវហេតុមួយបានកើតឡើង។

 

ទោះបីជាយ៉ាងណាក៏ដោយ ការ​បាញ់​បង្ហោះ​នេះ បានទទួលរងការ​រិះគន់​យ៉ាងចាស់ដៃ ពីសំណាក់ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​សហរដ្ឋ​អាមេរិក៕