Alynana Media Cambodia
Icon Collap
clinic narit

ក្នុងនាមប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ សូមផ្តាំផ្ញើឧកញ៉ាទាំងអស់ ចំនួន៣ចំណុច

Media LNN | Jun 12, 2023
ក្នុងនាមប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ សូមផ្តាំផ្ញើឧកញ៉ាទាំងអស់ ចំនួន៣ចំណុច
Clinic narith

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​លើក​ឡើង​ក្នុង​ពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែល​ធ្វើឡើងនៅ The Premier Center Sen Sok ​នៅព្រលប់​ថ្ងៃទី១០ ខែមិថុនា ថា ក្នុង​នាម​ជាប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធានកិត្តិយស សម្តេច​សូម​គាំទ្រ​ការ​បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង និង​សូម​ផ្តាំផ្ញើ​ដល់​សមាគម​ឧកញ៉ា​កម្ពុជា និង​បណ្តា​ឧកញ៉ា​​ទាំង​អស់ គប្បី​លៃលក​យ៉ាង​ណា ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ល្អ​​ខ្ជាប់​ខ្ជួន​នូវ​ប្រការ​​​ចំនួន ៣។ចំណុចសំខាន់ៗ៣ ដែលសម្តេចតេជោ ហ៊ុន សែន សូមផ្តាំផ្ញើនោះ គឺមានដូចខាងក្រោម៖

១. បន្ត​រក្សា​កិត្តិស័ព្វ កិត្យានុភាព ឧត្តមភាព​ ​និង​សេចក្តីថ្លៃថ្នូរ​ដ៏​ឧត្តុង​ឧត្តម​របស់​ខ្លួន ក្នុង​គោរមងារ​ជា​ឧកញ៉ា ស័ក្តិសម​ត្រូវ​បាន​ព្រះមហាក្សត្រ​​ទ្រង់​ផ្តល់​សេចក្តី​ទុកព្រះទ័យ​ត្រាស់​បង្គាប់​ផ្តល់​គោមងារ​​ជា ឧកញ៉ា អ្នកឧកញ៉ា ​ដោយ​ប្រកាន់​យក​ឥរិយាបថ​ ប្រពៃ​ថ្លៃថ្នូរ ជាគម្រូ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស គ្រប់​ជំនាន់។

២. ប្រកៀក​ស្មារ​គ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ត្រួសត្រាយ និង​កាច់​ចង្កូត​នាវា​កម្ពុជា ​ឈាន​ឆ្ពោះ​ទៅ​រកភាព​រុងរឿង ដោយ​ចូល​រួម​ឱ្យ​បាន​យ៉ាង​សកម្ម​ ក្នុង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង តាម​សកម្មភាព​ផ្សេងៗ ពិសេស​ក្នុង​បេសកកម្ម​កាត់បន្ថយ​ភាព​ក្រីក្រ និង​ជួយ​យក​អាស្សា​ប្រជាជន​ទីទាល់​លំបាក។

៣. ចូលរួម​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ចជាតិ វឌ្ឍនភាព​ជាតិ ឧត្តមភាព​ជាតិ និង​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​ឧត្តម​ប្រយោជន៍​ជូន​ជាតិ មាតុភាព ពិសេស​ជួយ​ផ្គត់ផ្គង់​​អុកស៊ីសែន​បន្ថែម​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ​តាម​រយៈ​បង្កើត​ធុរកិច្ចបន្ថែម ឬ​ការ​​ចាប់​ដៃគូ​ធុរកិច្ច ឬ​ការ​ប្រាស្រ័យ​ទាក់ទង​ធុរកិច្ច ឬ​សមាគម​វិនិយោគ​បរទេស​ធំៗ ឱ្យ​មក​បណ្តាក់​ទុននៅ​កម្ពុជា ឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពោល​គឺ​បំពេញ​តួនាទី​ឱ្យ​បាន​ល្អ ស្ថិត​នៅ​ក្រោម​អភិបាលកិច្ច​ផ្នែក​បច្ចេកទេស ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។967aec83ef58ffa0e49454cf0734c788-10

បន្ថែម​លើ​នេះ សូម​ចូលរួម​ឱ្យ​បាន​សកម្ម ពិសេស​លើ​ការ​ធ្វើ​ទំនើប​កម្ម និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច តាម​រយៈ​ការ​ជំរុញ​បច្ចេក​វិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍​ ទាំង​ក្នុង​វិស័យ​ផលិតកម្ម និង​សេវាកម្ម ឱ្យ​ស្រប​តាម​បរិកា​នៃ​បដិវត្តកម្ម​​ឧស្សាហកម្ម​ជំនាន់​ទី៤ ព្រម​ទាំង​ចូលរួម​លើក​កម្ពស់​ទំនួល​ខុសត្រូវ​សង្គម របស់​សាជីវកម្ម ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។photo_2023-06-12_08-39-29-3

ទទឹម​នឹង​នេះ សម្តេចតេជោ សូម​ណែនាំ​ឱ្យ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា សហការ​ជិតស្និទ​ជាមួយ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ជា​ដៃគូ​ដ៏​ល្អ​ជាមួយ​សមាគម​ឧកញ៉ាកម្ពុជា ដើម្បី​សម្រេច​បាននូវ​ផែនការ​សកម្មភាព ៣ឆ្នាំ​រំកិល ដែល​បាន​កំណត់​នៅ​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​សមាគម​ឧកញ៉ាកម្ពុជា ស្តីពី​ភាព​ជា​ដៃគូ​ក្នុង​ជំរុញ​លើក​កម្ពស់​សកម្មភាព​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ជាថ្មី​ម្តង​ទៀត សម្តេចតេជោ​សូម​ចែករំលែក​នូវ​អារម្មណ៍​រំភើប​រីករាយ ប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត ដែល​សមាគម​នេះ ត្រូវ​បាន​បង្កើត​ឡើង​ស្រប​​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ត្រូវការ​ដៃគូ​សហការ​ជា​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុ​វិស័យ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ២០៥០។

សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែម​ទៀត​​ថា នេះ​ជា​សាក្ខីកម្ម បញ្ជាក់​ឱ្យ​ឃើញ​​ពី​ចំណង​មេត្រីភាព​យ៉ាង​រឹងមាំ ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ក៏​ដូចជា​ការ​រួបរួម​គ្នា​វិញ​ជា​ធ្លុង​មួយ រវាង​ភាគី​ទាំង​ពីរ​ក្រោម​ម្លប់​ត្រឈឹង​ត្រឈៃ​នៃ​សុខសន្តិភាព និង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ការ​អភិវឌ្ឍ​ដ៏​យូរអង្វែង​នៅ​កម្ពុជា។ សម្តេច​តេជោ សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគមឧកញ៉ាកម្ពុជា ​នឹង​ក្លាយ​ជា​ថ្នាល​សាបព្រោះ និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​បណ្តាញ​ទំនាក់ទំនង​សហការ ដៃគូ​ធុរកិច្ច និង​វិនិយោគ​ធំៗ​នៅ​កម្ពុជា ព្រម​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​​បង្កើត​តួនាទី​របស់​កម្ពុជា ឱ្យ​កាន់​តែ​ខ្ពស់​លើ​ឆាក​​ពាណិជ្ជកម្ម​តំបន់ និង​សកល៕