Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦

Media LNN | Jun 19, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦
Clinic narith

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍​ប្រចាំ ​អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការ​ងារ​ថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញ​ការ​អនុ​វត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ​កោណ ដំណាក់កាលទី៤ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និង​កម្មវិធីកំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាល។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់មន្ត្រីចុះជួយមូលដ្ឋានតាំងពីឆ្នាំ១៩៨២ ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជូនមន្ត្រីចុះទៅមូលដ្ឋានមិនមែនជារឿងថ្មីថ្មោងនោះឡើយ សម្រាប់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមការងារថ្នាក់ជាតិ មិនបានធ្វើឱ្យបាត់បង់ការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាននោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស។

*សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណមេក្រុមប្រឆាំង ដែលសម្តេចហៅថា «អាល្ងង់» នាំគ្នារត់ទៅក្រៅប្រទេសអស់នៅឆ្នាំ២០១៧ និង២០១៨។

*សម្តេ​ចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាន់ក្រោយរបស់បក្សប្រជាជនកម្ពុជា មិនលើកលែងទោសឱ្យក្រុមប្រឆាំងក្រៅប្រទេសនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បន្តចំអកឱ្យក្រុមប្រឆាំងថា មិនមានមនុស្សសម្រាប់បន្តវេន។

*សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីឱ្យបន្តចុះមូលដ្ឋានក្រោយការបោះឆ្នោត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាណត្តិថ្មីរាជរដ្ឋាភិបាល ដាក់ចេញកម្មវិធីនយោបាយថ្មី គឺនយោបាយបច្ចកោណ មិនមែនចតុកោណទៀត។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៤៖១២នាទី នារសៀលថ្ងៃដដែល។