Alynana Media Cambodia
Icon Collap
clinic narit

នាវាចម្បាំងរុស្ស៊ីថ្មីទាំងអស់ នឹងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង

Media LNN | Jun 23, 2023
នាវាចម្បាំងរុស្ស៊ីថ្មីទាំងអស់ នឹងបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង
Clinic narith

 

ឧត្តមនាវីឯក Nikolay Yevmenov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមិថុនាថា នាវាចម្បាំងថ្មីរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាថ្នាក់ corvette ទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon។sbm-FXtQCHjhYS6P0BjES2XnE-12

យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញពីចំនួនជាក់លាក់ទេថាតើ នាវាចម្បាំងទាំងអស់មានប៉ុន្មានគ្រឿង ដែលនឹងត្រូវបំពាក់ដោយមីស៊ីលប្រភេទនេះ។

លោកបានប្រាប់ភ្នាក់ RIA Novosti នៅខាងក្រៅពិព័រណ៍កាពារដែនទឹកអន្តរជាតិ (IMDS) ក្នុងទីក្រុង Kronstadt នៃប្រទេសរុស្ស៊ីថា “នាវាចម្បាំងដែលកំពុងសាងសង់ឬកំពុងដាក់ពង្រាយទាំងអស់ នឹងត្រូវបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircons។ លោកបន្ថែមថា នាវាថ្នាក់ Corvettes ក៏នឹងទទួលបានមីស៊ីលប្រភេទនេះផងដែរ”។មីស៊ីល Zircon ត្រូវ​បាន​ដាក់ឲ្យធ្វើប្រតិបត្តិការកាលពី​ដើម​ឆ្នាំ​នេះ។ មីស៊ីលនេះ ​មាន​ល្បឿន​លឿន​ជាង​កាំជ្រួច​ប្រឆាំង​កប៉ាល់​របស់​រុស្ស៊ី ​ដែល​អភិវឌ្ឍ​ពីមុនៗ និង​មីស៊ីល​ដែល​ប្រើ​ដោយ​ប្រទេសជាសមាជិកអង្គការ​ណាតូទៅទៀត។image-737-29

ត្រលប់ទៅឆ្នាំ២០១៩, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកត់សម្គាល់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាថា មីស៊ីល Zircon នឹងអាចបាញ់ដល់គោលដៅក្នុងរយៈចម្ងាយ ១០០០គីឡូម៉ែត្រ ហើយវាអាចហោះក្នុងលឿនជាងល្បឿនសំឡេងដល់ទៅ៩ដងឯណោះ ពោលគឺវា​លឿន​ជាងមីស៊ីល Tomahawk និង Harpoon ដែល​ប្រើ​ដោយ​កង​ទ័ព​ជើង​ទឹក​អាមេរិក ទៅទៀត៕