ទេសាភិបាលរងធនាគារកណ្តាលវៀតណាមលោក Dao Minh Tu បាននិយាយកាលពីពេលថ្មីៗនេះថា ការខ្ចីប្រាក់ក្នុងវិស័យដែលមានហានិភ័យខ្ពស់របស់វៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងបាន ។លោក Minh Tu បាននិយាយថា កំណើនឥណទានដែលគិតត្រឹមថ្ងៃទី១៥ ខែមិថុនា មាន ៣.៣៦ ភាគរយ ហើយបើធៀបនឹងចុងឆ្នាំ ២០២២ គឺមិនខ្ពស់ដូចការរំពឹងទុកនោះទេ ប៉ុន្តែការកើនឡើងនេះនៅតែជាគោលដៅដ៏សំខាន់ ។
លើសពីនេះ លោកបន្តថា ចំពោះមូលបត្របំណុលសាជីវកម្ម និងទីផ្សារភាគហ៊ុនក្នុងប្រទេសវៀតណាមកំពុងប្រឈមនឹងការលំបាក ហើយអតិផរណារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្រោមអត្រា ៤ ភាគរយ ខណៈធនាគាររដ្ឋវៀតណាម (SBV) បន្តទិញរូបិយប័ណ្ណបរទេសដើម្បីពង្រឹងទុនបម្រុងផ្ទាល់ខ្លួន ។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលវៀតណាម បានផ្តល់នូវការកាត់បន្ថយអត្រាការប្រាក់លើកទី ៤ របស់ខ្លួននៅឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើន ខណៈសេដ្ឋកិច្ចដែលដឹកនាំដោយផលិតកម្មមានការធ្លាក់ចុះ ចំពេលតម្រូវការពិភពលោកក៏មានការធ្លាក់ចុះដូចគ្នា ៕