Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម នៅតែអាចគ្រប់គ្រងបានឥណទានដែលមានហានិភ័យខ្ពស់

Media LNN | Jun 23, 2023
វៀតណាម នៅតែអាចគ្រប់គ្រងបានឥណទានដែលមានហានិភ័យខ្ពស់
Clinic narith

 

ទេសាភិបាលរងធនាគារកណ្តាលវៀតណាមលោក Dao Minh Tu បាននិយាយកាលពីពេលថ្មីៗនេះថា ការខ្ចីប្រាក់ក្នុងវិស័យដែលមានហានិភ័យខ្ពស់របស់វៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងបាន ។លោក Minh Tu បាននិយាយថា កំណើនឥណទានដែលគិតត្រឹមថ្ងៃទី១៥ ខែមិថុនា មាន ៣.៣៦ ភាគរយ ហើយបើធៀបនឹងចុងឆ្នាំ ២០២២ គឺមិនខ្ពស់ដូចការរំពឹងទុកនោះទេ ប៉ុន្តែការកើនឡើងនេះនៅតែជាគោលដៅដ៏សំខាន់ ។photo_2023-06-12_07-46-59-26

លើសពីនេះ លោក​បន្ត​ថា ចំពោះមូលបត្រ​បំណុល​សាជីវកម្ម និង​ទីផ្សារ​ភាគហ៊ុន​ក្នុង​ប្រទេស​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​លំបាក ហើយអតិផរណារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្រោមអត្រា ៤ ភាគរយ ខណៈធនាគាររដ្ឋវៀតណាម (SBV) បន្តទិញរូបិយប័ណ្ណបរទេសដើម្បីពង្រឹងទុនបម្រុងផ្ទាល់ខ្លួន ។គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ធនាគារកណ្តាលវៀតណាម បានផ្តល់នូវការកាត់បន្ថយអត្រាការប្រាក់លើកទី ៤ របស់ខ្លួននៅឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើន ខណៈសេដ្ឋកិច្ចដែលដឹកនាំដោយផលិតកម្មមានការធ្លាក់ចុះ ចំពេលតម្រូវការពិភពលោកក៏មានការធ្លាក់ចុះដូចគ្នា ៕Joe-Biden-15-2048x1366-2