Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារទេសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់វៀតណាមបានឃើញពីការកើនឡើងនៃភ្ញៀវទេសចរកម្ពុជា និងឥណ្ឌា

Media LNN | Jul 03, 2023
ទីផ្សារទេសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់វៀតណាមបានឃើញពីការកើនឡើងនៃភ្ញៀវទេសចរកម្ពុជា និងឥណ្ឌា
Clinic narith

ទីផ្សារទេសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់វៀតណាមបានឃើញពីការកើនឡើងនៃភ្ញៀវទេសចរកម្ពុជាប្រមាណ៣៣៨% និងភ្ញៀវទេសចរមកពីប្រទេសឥណ្ឌាប្រមាណ២៣៦%នៅក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹងចំនួនអ្នកទេសចរបរទេសមុនពេលមានជំងឺរាតត្បាត។

ភ្ញៀវទេសចរមកពីប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ ៣ កើនឡើង ១១៧% បន្ទាប់មកប្រទេសថៃ ១០៨% និងសិង្ហបុរី ១០៧% ដោយយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម។ការស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់៣០ថ្ងៃគឺសម្រាប់ពលរដ្ឋមកពីប្រទេសប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ ដែលធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីអាគ្នេយ៍។

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាជម្រើសកំពូលក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។

ទីផ្សារពីរផ្សេងទៀតសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមគឺសហរដ្ឋអាមេរិកដែលមានចំនួនប្រមាណ៩៥% និងអូស្ត្រាលីចំនួន៩២% ។

ទីផ្សារមួយចំនួនផ្សេងទៀត រួមទាំងប្រទេសអាល្លឺម៉ង់៨៤% ចក្រភពអង់គ្លេស ៧៩% និងកូរ៉េខាងត្បូង ៧៧% ។

ប្រទេសចិនដែលជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមមុនពេលមានជំងឺរាតត្បាតរាតត្បាតបានកើនឡើង២២% ចាប់តាំងពីរដ្ឋាភិបាលចិនបានបើកដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសវៀតណាមវិញនៅថ្ងៃទី១៥ ខែមីនាឆ្នាំនេះ។

ក្នុងឆមាសទី១នៃឆ្នាំនេះ វៀតណាមទទួលបានភ្ញៀវជាង ៥.៥ លាននាក់ ឬស្មើនឹង ៦៩% នៃគោលដៅទេសចរណ៍ដែលបានគ្រោងទុកចំនួន៨លាននាក់ក្នុងឆ្នាំនេះ។

មកទល់ពេលនេះ ភ្ញៀវទេសចរកូរ៉េខាងត្បូងជាច្រើនបាននាំមុខភ្ញៀវទេសចរបរទេសផ្សេងទៀតដែលបានមកកម្សាន្តប្រទេសវៀតណាមដែលមានជាង ១.៦ លាននាក់ ស្មើនឹង ២៨% នៃភ្ញៀវទេសចរបរទេសសរុប។ ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​មានភ្ញៀវទេសចរចំនួន៥៥៧.០០០ នាក់ បន្ទាប់មក​សហរដ្ឋ​អាមេរិក​មានចំនួន៣៧៤.០០០នាក់។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា រដ្ឋសភា​បាន​អនុម័ត​លើ​ការ​ពន្យារ​ទិដ្ឋាការ​អេឡិច​ត្រូនិក​ទេសចរណ៍​ពី ៣០ ទៅ ៩០ ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា។

នៅពេលទទួលបានទិដ្ឋាការអេឡិចត្រូនិក ជនបរទេសអាចចូល និងចេញបានដោយគ្មានកំណត់ក្នុងរយៈពេលដែលបានកំណត់ ដោយមិនតម្រូវអោយដាក់ពាក្យសុំទិដ្ឋាការថ្មី។

អ្នក​ជំនាញ​ឧស្សាហកម្ម​ទេសចរណ៍​សង្ឃឹម​ថា​នឹង​ឃើញ​ការ​កើន​ឡើង​នៃចំនួនភ្ញៀវទេសចរបរទេសកាន់តែច្រើនមកប្រទេសវៀតណាម​​បន្ទាប់​ពី​ការ​គោលការណ៍ពន្យាទិដ្ឋាការថ្មីនេះ។