ទីផ្សារទេសចរណ៍ដែលស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សរបស់វៀតណាមបានឃើញពីការកើនឡើងនៃភ្ញៀវទេសចរកម្ពុជាប្រមាណ៣៣៨% និងភ្ញៀវទេសចរមកពីប្រទេសឥណ្ឌាប្រមាណ២៣៦%នៅក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹងចំនួនអ្នកទេសចរបរទេសមុនពេលមានជំងឺរាតត្បាត។
ភ្ញៀវទេសចរមកពីប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ ៣ កើនឡើង ១១៧% បន្ទាប់មកប្រទេសថៃ ១០៨% និងសិង្ហបុរី ១០៧% ដោយយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម។ការស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់៣០ថ្ងៃគឺសម្រាប់ពលរដ្ឋមកពីប្រទេសប្រទេសថៃ សិង្ហបុរី ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ ដែលធ្វើឱ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរអាស៊ីអាគ្នេយ៍។
ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឱ្យប្រទេសវៀតណាមក្លាយជាជម្រើសកំពូលក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា។
ទីផ្សារពីរផ្សេងទៀតសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមគឺសហរដ្ឋអាមេរិកដែលមានចំនួនប្រមាណ៩៥% និងអូស្ត្រាលីចំនួន៩២% ។
ទីផ្សារមួយចំនួនផ្សេងទៀត រួមទាំងប្រទេសអាល្លឺម៉ង់៨៤% ចក្រភពអង់គ្លេស ៧៩% និងកូរ៉េខាងត្បូង ៧៧% ។
ប្រទេសចិនដែលជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមមុនពេលមានជំងឺរាតត្បាតរាតត្បាតបានកើនឡើង២២% ចាប់តាំងពីរដ្ឋាភិបាលចិនបានបើកដំណើរទេសចរណ៍ជាក្រុមទៅកាន់ប្រទេសវៀតណាមវិញនៅថ្ងៃទី១៥ ខែមីនាឆ្នាំនេះ។
ក្នុងឆមាសទី១នៃឆ្នាំនេះ វៀតណាមទទួលបានភ្ញៀវជាង ៥.៥ លាននាក់ ឬស្មើនឹង ៦៩% នៃគោលដៅទេសចរណ៍ដែលបានគ្រោងទុកចំនួន៨លាននាក់ក្នុងឆ្នាំនេះ។
មកទល់ពេលនេះ ភ្ញៀវទេសចរកូរ៉េខាងត្បូងជាច្រើនបាននាំមុខភ្ញៀវទេសចរបរទេសផ្សេងទៀតដែលបានមកកម្សាន្តប្រទេសវៀតណាមដែលមានជាង ១.៦ លាននាក់ ស្មើនឹង ២៨% នៃភ្ញៀវទេសចរបរទេសសរុប។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខពីរមានភ្ញៀវទេសចរចំនួន៥៥៧.០០០ នាក់ បន្ទាប់មកសហរដ្ឋអាមេរិកមានចំនួន៣៧៤.០០០នាក់។
កាលពីថ្ងៃទី២៤ ខែមិថុនា រដ្ឋសភាបានអនុម័តលើការពន្យារទិដ្ឋាការអេឡិចត្រូនិកទេសចរណ៍ពី ៣០ ទៅ ៩០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១៥ ខែសីហា។
នៅពេលទទួលបានទិដ្ឋាការអេឡិចត្រូនិក ជនបរទេសអាចចូល និងចេញបានដោយគ្មានកំណត់ក្នុងរយៈពេលដែលបានកំណត់ ដោយមិនតម្រូវអោយដាក់ពាក្យសុំទិដ្ឋាការថ្មី។
អ្នកជំនាញឧស្សាហកម្មទេសចរណ៍សង្ឃឹមថានឹងឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសកាន់តែច្រើនមកប្រទេសវៀតណាមបន្ទាប់ពីការគោលការណ៍ពន្យាទិដ្ឋាការថ្មីនេះ។