យោងតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ នេះ ការនាំចេញស្វាយស្រស់របស់កម្ពុជាសម្រេចបាន ៨៨ ៥០៩ តោន ។
ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមមានចំនួន ៧៤ ៦៨១ តោន និងនាំចេញទៅប្រទេសថៃ សម្រេចបាន ១៣ ៨២៨ តោនផងដែរ។កម្ពុជាក៏បាននាំចេញផ្លែស្វាយចំនួន ១៣,៨២៨ តោនទៅប្រទេសថៃក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ផងដែរ។
បន្ថែមពីនេះ កម្ពុជាក៏បាននាំចេញតំណាប់ស្វាយទៅកាន់ប្រទេសថៃផងដែរ ដែលមានចំនួនជាង៣៨២តោន ខណៈដែលផលិតផលតំណាប់ស្វាយនេះមិនបាននាំចេញទៅវៀតណាមទេ ក្នុងពេល៥ខែនេះមកនេះ។
មន្រ្តីនាំពាក្យរបស់ក្រសួងកសិកម្មបនិយាយថា កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាង ៤៧៧,៧៩១តោន ទៅកាន់ប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២៣។
កម្ពុជាក៏បាននាំចេញផ្លែស្វាយស្រស់ចំនួ ១៣៨,៣៣៧ តោនផងដែរទៅកាន់ប្រទេសថៃក្នុងអំឡុងពេលនេះ។
កាលពីខែឧសភាឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៧,២៣ ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំនេះពោលគឺ ធ្លាក់ចុះ ៤,៩ ភាគរយពី ៧,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោកមានប្រសាសន៍៖ « ការនាំចេញរបស់យើងមានតម្លៃ ៧,២៣ ពាន់លានដុល្លារនៅក្នុងរយៈពេលបួនខែឆ្នាំនេះ ពោលគឺធ្លាក់ចិះតិចតួចបើប្រៀបធៀបនឹងរយៈពេលដូចគ្នា»។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ផលិតផលសំលៀកបំពាក់ ស្បែកជើង និង ស្បែកជើង និងផលិតផលកសិកម្ម គឺជាផលិតផលសំខាន់ក្នុងការនាំចេញរបស់កម្ពុជា៕