Alynana Media Cambodia
Icon Collap
clinic narit

ផ្លែស្វាយ​ស្រស់​កម្ពុជា​នាំចេញ​បាន​ ​៨​៨​,​៥​០​៩​ ​តោន​ក្នុងរយៈពេល​៥​ខែ​ឆ្នាំនេះ

Media LNN | Jul 11, 2023
ផ្លែស្វាយ​ស្រស់​កម្ពុជា​នាំចេញ​បាន​ ​៨​៨​,​៥​០​៩​ ​តោន​ក្នុងរយៈពេល​៥​ខែ​ឆ្នាំនេះ
Clinic narith

យោង​តាម​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​ និង​នេសាទ ​ក្នុងរយៈពេល​ ​៥​ ​ខែ​ដើម​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​ការ​នាំចេញ​ស្វាយ​ស្រស់​របស់​កម្ពុជា​សម្រេច​បាន​ ​៨​៨​ ​៥​០​៩​ ​តោន​ ​។​

ក្នុង​នោះ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ ​៧​៤​ ​៦​៨​១​ ​តោន​ ​និង​នាំចេញ​ទៅ​ប្រទេស​ថៃ​ ​សម្រេច​បាន​ ​១​៣​ ​៨​២​៨​ ​តោន​ផង​ដែរ​។​កម្ពុជា​ក៏បាន​នាំចេញ​ផ្លែស្វាយ​ចំនួន​ ​១៣,៨២៨​ ​តោន​ទៅ​ប្រទេស​ថៃ​ក្នុងរយៈពេល​ ​៥​ ​ខែ​ដើម​ឆ្នាំ​ ​២០២៣​ផង​ដែរ​។​

​បន្ថែម​ពី​នេះ​ ​កម្ពុជា​ក៏បាន​នាំ​ចេញ​តំណាប់​ស្វាយ​ទៅ​កាន់​ប្រទេស​ថៃ​ផង​ដែរ​ ​ដែល​មាន​ចំនួនជា​ង​៣​៨​២​តោន​ ​ខណៈ​ដែល​ផលិតផល​តំណាប់​ស្វាយ​នេះ​មិន​បាន​នាំ​ចេញ​ទៅ​វៀតណាម​ទេ​ ​ក្នុង​ពេល​៥​ខែ​នេះ​មកនេះ​។​

​ម​ន្រ្តី​នាំពា​ក្យ​របស់​​​ក្រសួង​កសិកម្ម​បនិយាយ​​ថា​ ​កម្ពុជា​បាន​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ជាង​ ​៤​៧​៧​,​៧​៩​១​តោន​ ​ទៅ​កាន់​ប្រទេស​វៀតណាម​ ​ចាប់​ពី​ឆ្នាំ​២​០​១​៩​ ​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​។​

​កម្ពុជា​ក៏បាន​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ចំ​នួ ​១​៣​៨​,​៣​៣​៧​ ​តោន​ផង​ដែរ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​អំឡុង​ពេលនេះ​។​

​កាលពី​ខែ​ឧសភា​ឆ្នាំនេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ថា​ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​មាន​តម្លៃ​ ​៧​,​២​៣​ ​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​មេសា​ ​ឆ្នាំនេះ​ពោល​គឺ​ ​ធ្លាក់ចុះ​ ​៤​,​៩​ ​ភាគរយ​ពី​ ​៧​,​៦​ ​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​លោក​​​មានប្រសាសន៍​៖​ ​«​ ​ការនាំចេញ​របស់យើង​មាន​តម្លៃ​ ​៧​,​២​៣​ ​ពាន់​លាន​ដុល្លារ​នៅ​ក្នុងរយៈពេល​បួន​ខែ​ឆ្នាំនេះ​ ​ពោល​គឺ​ធ្លាក់​ចិះ​តិចតួច​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​»​។​

លោកនាយក​រដ្ឋ​ម​ន្រ្តី​បាន​មាន​ប្រសាសន៍ថា​ ​ផលិតផល​សំលៀក​បំពាក់​ ​ស្បែកជើង​ ​និង​ ​ស្បែក​ជើង​ ​និង​ផលិត​ផល​កសិកម្ម​ គឺជា​ផលិត​ផល​សំខាន់​ក្នុង​ការ​នាំ​ចេញ​របស់​កម្ពុជា៕