Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំនាញមើលឃើញ ស្ថានភាព អចលនទ្រព្យ នៅកម្ពុជា នឹង បន្តជាប់គាំង រហូតដល់ចុង ឆ្នាំ ២០២៣

Media LNN | Jul 13, 2023
អ្នកជំនាញមើលឃើញ ស្ថានភាព អចលនទ្រព្យ នៅកម្ពុជា នឹង បន្តជាប់គាំង រហូតដល់ចុង ឆ្នាំ ២០២៣
Clinic narith

 

វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​នឹង​មិន​ទាន់​ងើប​ឡើង​វិញ​ទេ ខណៈ​ស្ថានភាព​អាច​អូស​បន្លាយ​បន្ត​រហូត​ដល់​បំណាច់​ឆ្នាំ ២០២៣។

 
 

កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បាន​រៀបចំ​សិក្ខាសាលា​បង្ហាញ​អំពី​ស្ថានភាព​ទីផ្សារ​អចលន​ទ្រព្យផ្តោត​នៅ​រាជធានីភ្នំពេញ​​ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៣។អ្នក​នាង ជិន ច័ន្ទដាលុច្ស ប្រធាន​ផ្នែក​វាយ​តម្លៃ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន CBRE បាន​ផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ ដោយសារ​គម្រោង​អភិវឌ្ឍ​ជាច្រើន​មានការ​ជាប់​គាំង​ឬ​ពន្យារ​ពេល​បញ្ចប់​គម្រោង។

 

អ្នកនាង​​បញ្ជាក់ថា ក្នុង​រយៈ​ពេល ៦ ខែ នេះ វិស័យសំណង់​បន្ត​រងផល​ប៉ះពាល់​ ហើយ​ចរន្ត​ទិញ​លក់​មានការ​ធ្លាក់​ចុះ ខណៈ​តម្រូវការ​ក៏​មានការ​ថម​ថយ។ ​ជាក់ស្ដែង​ស្ថានភាព​នេះ​នឹង​បន្ត​រហូត​ដល់​ចុង​ឆ្នាំ ២០២៣។

«លំនៅឋាន​ទាំង​បុរី និង​ខុន​ដូ​បន្ត​ធ្លាក់​ចុះ អ្វី​យើង​ឃើញជាក់ស្តែង​គឺ​​អ្នក​អភិវឌ្ឍ​មានការពន្យារពេល​​ក្នុង​ការ​បញ្ចេញ​គម្រោង​យូរ​ជាង​មុន និង​ទំហំអភិវឌ្ឍ​ក៏​តូចជាងមុន»។អ្នក​នាង​បន្ត​ថា គម្រោងជាច្រើន​​មិន​ដំំណើរការ​​ដោយសារ​តម្រូវការ​មិន​សមស្រប​ទៅ​​ការ​ផ្គត់ផ្គង់។ ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​រំពឹង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស។ កាល​ណា​ពី​ក្រៅ​ប្រទេស​មាន​បញ្ហា ក៏​ប៉ះពាល់​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក។

ទាក់ទង​គម្រោង​អភិវឌ្ឍ​គម្រោង​ខុនដូ និង​បុរី​មួយ​ណា​ប៉ះពាល់​ជាង បើ​តាម​អ្នក​នាង ជិន ច័ន្ទដាលុច្ស ​គឺ​ម្យ៉ាង​ម្នាក់​។ យ៉ាងណា​មិញ​បើ​​​អ្នក​ជំនាញ​រូប​នេះមើលឃើញ​ថា ​ខណៈ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​កំពុង​​ជួបវិបត្តិ​ ​អ្នក​វិនិយោគ​​ចាប់ផ្តើមសិក្សា​គម្រោង​អភិវឌ្ឍ​របស់​ខ្លួន​ឡើង​វិញដែល​មាន​ភាព​ច្បាស់លាស់​ជាង​មុន។ ជាមួយគ្នានេះ​ដែរ រដ្ឋាភិបាល​ក៏​​ពង្រឹង​ការ​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​នានា​ដើម្បី​រក្សា​​ស្ថេរភាព​កុំ​ឲ្យ​ជួប​គាំង​​​។កាលពីម្សិលមិញនេះ ក្រុមហ៊ុន CBRE Cambodia បាន​រៀបចំ​សិក្ខាសាលាធ្វើ​បទ​​បង្ហាញអំពីរបត់សេដ្ឋកិច្ចសំខាន់ៗ និង​ទិដ្ឋភាពទូទៅនៃដំណើរការទីផ្សារអចលនទ្រព្យនៅរាជធានី​ភ្នំពេញនៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៣ ដែល​រួមមាន ការិយាល័យ​​ពាណិជ្ជកម្ម ផ្សារលក់រាយ ខុនដូ អាផាត​មិន បុរី និង​សណ្ឋាគារ។ ក្នុង​សិក្ខា​សាលា​ពេញមួយព្រឹកនេះ​ មានការ​ចូលរួម​ពី​អ្នក​​អភិវឌ្ឍ​អចលនទ្រព្យ អ្នក​វិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ​ និងអ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជាង ១០០ នាក់​​ដែល​បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និងឱកាសសម្រាប់ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា៕