Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាល ដាក់ទុនវិនិយោគជាច្រើន​លើវិស័យសុខាភិបាល ជួយបង្កើនអាយុពលរដ្ឋ

Media LNN | Jul 17, 2023
រាជរដ្ឋាភិបាល ដាក់ទុនវិនិយោគជាច្រើន​លើវិស័យសុខាភិបាល ជួយបង្កើនអាយុពលរដ្ឋ
Clinic narith

រាជរដ្ឋាភិបាល បានដាក់ទុនជាច្រើន ក្នុងការពង្រីក និងពង្រឹងលើវិស័យសុខាភិបាល ដោយបានបង្កើតមន្ទីរពេទ្យ​ថ្នាក់ជាតិធំៗ ចាប់ពីរាជធានី ក្រុង រហូតដល់ជនបទ។ ការវិនិយោគលើវិស័យសុខាភិបាលរីកចម្រើន បានធ្វើឱ្យ​មនុស្សកាន់តែមានអាយុវែងជាងមុន។967aec83ef58ffa0e49454cf0734c788-115 នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកផ្តួចផ្តើមគំនិតបង្កើត«មន្ទីរពេទ្យតេជោសែនកោះធំ»ដ៏ទំនើបនៅខេត្តកណ្តាល លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា តាមរយៈការប្រឹងប្រែងអភិវឌ្ឍវិស័យសុខាភិបាលរបស់រដ្ឋាភិបាល ធ្វើឱ្យសេចក្តីសង្ឃឹម​រស់បានរបស់ប្រជាពលរដ្ឋ មានអាយុកាន់តែវែង បើគិតចាប់ពីឆ្នាំ ១៩៩៨ ពលរដ្ឋខ្មែរជាមធ្យមសង្ឃឹមរស់បាន ៥៦ឆ្នាំ, ឆ្នាំ ២០២២ ជាមធ្យមឡើងដល់ ៧០ឆ្នាំ ដូច្នេះមានការកើនឡើងចំនួន ១៤ឆ្នាំ។បើតាមលោក ស៊ុន ចាន់ថុល ការរស់រានមានជីវិតកាន់តែវែងនេះ កើតចេញពីការដាក់ទុនវិនិយោគរបស់រាជ​រដ្ឋាភិ​បាលលើវិស័យសុខាភិបាល បង្កើតបានជាមណ្ឌលសុខភាព មន្ទីរពេទ្យ គ្រូពេទ្យជំនាញ ទឹកស្អាតទទួលទាន មាន​អនាម័យ ម្ហូបអាហារល្អ មានផ្លូវស្ពានធ្វើដំណើរងាយស្រួល ដើម្បីឆាប់ទៅដល់មន្ទីរពេទ្យ ជាដើម។ជាក់ស្តែងមន្ទីរពេទ្យតេជោសែនកោះធំ ជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់ ដែលនឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថ និងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សានិងអភិវឌ្ឍន៍ ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសធារណការ។sbm-FXtQCHjhYS6P0BjES2XnE-23

 

មន្ទីរពេទ្យតេជោសែនកោះធំ នឹងក្លាយជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋជិត ៧០ម៉ឺន​នាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស ​ខេត្តតាកែវ​។ មន្ទីរពេទ្យនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមខែសីហាខាងមុខ។photo_2019-07-08_12-18-42 (2)-3

លើសពីនេះទៀត កាលពីដើមខែ មេសា រាជរដ្ឋាភិបាល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ នៅខេត្តត្បូងឃ្មុំ ដែលមានអគារធំៗចំនួន២។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាង​សង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់​ដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ក្រៅពីនេះ មានមន្ទីរពេទ្យថ្មីៗមួយចំនួនទៀត មានដូចជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាព​កម្ពុជា-ចិនត្បូងឃ្មុំ, មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីខែ មករា ឆ្នាំ ២០២៣ និងថ្មីៗនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាដើម៕64900f2d4725a-4