Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលអាណត្ដិថ្មីត្រៀមថវិកា ១០០ លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិផលនៅក្នុងប្រទេសកម្ពុជា

Media LNN | Aug 29, 2023
រាជរដ្ឋាភិបាលអាណត្ដិថ្មីត្រៀមថវិកា ១០០ លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិផលនៅក្នុងប្រទេសកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលអាណត្ដិថ្មី បានត្រៀមថវិកាចំនួន ១០០ លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិផលនៅក្នុងប្រទេសកម្ពុជា។ 
370544016 270537285778780 2682541835581889915 N

ថ្លែងនៅក្នុងជំនួបពិធីសំណេះ​សំណាលជាមួយកម្មករ កម្មការិនី រោងចក្រ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បី​អន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ»។
372689690 270537655778743 145510333379563462 N

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានអះអាងថា ការត្រៀមថវិកានេះ​ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផល​ទទួលបាន​ល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សារជូនពួកគាត់ដើម្បីទទួលបានចំណូល។
ក្រសួង​កសិកម្ម​កំពុង​ជំរុញ​បច្ចេកវិទ្យា​ខ្ពស់​ថ្មី​ក្នុង​ការងារ​កសិករ​ - Khmer Times

ឯកឧត្ដមមានប្រសាសន៍បន្ដថា នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ​នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅ​តាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះ​ថា​ប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយ​គាត់តែម្តង»៕