Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋសភាបន្តសម័យប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

Media LNN | Sep 05, 2023
រដ្ឋសភាបន្តសម័យប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា
Clinic narith

 

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​ ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។

បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់​សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បាន​រៀបចំ​បោះឆ្នោត​ផ្ទៃ​ក្នុង​តាម​គណៈកម្មការ​នីមួយៗ​បន្ត​ទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ​ដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការ​គណៈកម្មការ​មួយ​រូប​ និងមានសមាជិកចំនួន៦រូប។

គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖

- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម

- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក

- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ

- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន

- គណៈកម្មការនីតិកម្ម និងយុត្តិធម៌

- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍

- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី

- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

- គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕