Alynana Media Cambodia
Icon Collap
clinic narit

ក្រោមការដឹកនាំ របស់លោកជំទាវ ភឿង សកុណា មរតកដូនតាខ្មែរចំនួន៦ បានចូលជាបេតិកភណ្ឌពិភពលោក

Admin Alynana | Sep 20, 2023
ក្រោមការដឹកនាំ របស់លោកជំទាវ ភឿង សកុណា មរតកដូនតាខ្មែរចំនួន៦ បានចូលជាបេតិកភណ្ឌពិភពលោក
Clinic narith

លោកជំទាវ ភឿង សកុណា បានបម្រើជាតិកម្ពុជាក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន។ ក្នុងដំណើរដ៏វែងឆ្ងាយនេះ លោកជំទាវបានចូលរួមចំណែកដោះស្រាយបញ្ហារាប់រយជំពូកក្នុងដែនសមត្ថកិច្ច និងបាននាំយកកេរមរតកដែលបន្សល់ទុកពីព្រលឹងបុព្វបុរសខ្មែរដាក់បញ្ចូលជាសម្បត្តិមនុស្សជាតិថែមទៀតផង។

ក្នុងនោះ មរតកដូនតាខ្មែរចំនួន៦ ដែលបានចូលជាបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំ របស់លោកជំទាវ ភឿង សកុណា រួមមានដូចខាងក្រោម៖

១/. ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ២០១៥ តែ​កម្ពុជា ជា​សមាជិក​មួយ​ក្នុង​ចំណោម​៤ប្រទេស ដែលមាន​ល្បែង​ស្រដៀង​គ្នា​នេះរួមមាន កូរ៉េ​ខាងត្បូង វៀតណាម និង​ហ្វីលីពីន​។

03

២/. ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ១​នេះ ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

O

៣/. ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​ ខែកក្កដា ឆ្នាំ​២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការបេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី ៤១ នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ។

Ok

៤/. ល្ខោន​ខោល (អរូបី)៖ ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង ព័រល្វី សាធារណ​រដ្ឋម៉ូរីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោន​ខោល ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ដែលត្រូវ​ការ​សង្គ្រោះ​បន្ទាន់។

1647487896 1 473

៥/. គុនល្បុក្កតោ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២២ នាសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលលើកទី១៧ នៅទីក្រុងរ៉ាបាត់ ព្រះរាជាណាចក្រម៉ារ៉ុក។

Pp

៦/. ប្រាសាទ កោះកែរ ឬ​ កោះកេរ្តិ៍៖ បុរាណស្ថាននៃអតីតរាជធានីលិង្គបុរី ឬឆោកគគ៌្យរនេះ បានចុះក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ រាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕
Kl