Alynana Media Cambodia
Icon Collap
clinic narit

ក្នុង​មួយ​ខែចំណូល​ពី​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុរកបាន ១០ លាន​ដុល្លារ

Admin Alynana | Oct 05, 2023
ក្នុង​មួយ​ខែចំណូល​ពី​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុរកបាន ១០ លាន​ដុល្លារ
Clinic narith

លោកអភិបាល​ខេត្ត​បាន​អះអាងថា ​តំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ គឺ​ជាក្បាលម៉ាស៊ីនបង្កើនសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគនៅកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ។

លោក Liu Lianchi អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាន​បញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ​​ទាក់ទាញសហគ្រាសចំនួន ១៧៥ គិតត្រឹម ៩ ខែ ដើមឆ្នាំ២០២៣ ហើយ​ទំហំការនាំចេញនាំចូលមានការកើនឡើង ២០ ភាគរយ។

លោកបានលើកឡើងពី​ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសរដ្ឋបាលខេត្តព្រះសីហនុដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែល​បាន​ធ្វើតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរតំបន់សេដ្ឋកិច្ចពិសេសមានការអភិវឌ្ឍរីកចម្រើនក្នុងនាមអ្នកវិនិយោគឆក់យកឱកាស​ធ្វើការអភិវឌ្ឍឪ្យល្អលឿនបន្ថែមទៀត។

យ៉ាងណាមិញ លោក Liu Lianchi ក៏លើកឡើង​ពី​បញ្ហា​ប្រឈម​​ក្នុងនាមជាអ្នកវិនិយោគលើតម្លៃ​អគ្គិសនី ការដឹកជញ្ជូននៅតែខ្ពស់ ទន្ទឹមនោះក៏​ជួបបញ្ហាតម្លៃ​ទឹកស្អាតមានការឡើងថ្លៃ ដោយ​ស្នើ​ឲ្យ​អភិបាលជួយសម្របសម្រួល។

ឆ្លើយតប​ការ​លើកឡើង​នេះ លោក ជា ចំរើន​ អភិបាល​ខេត្ត​ព្រះសីហនុបាន​បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងការកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់ក្រុមវិនិយោគ ហើយទឹកក៏មិនត្រូវតំឡើងថ្លៃខ្ពស់នោះដែរ។

រាជរដ្ឋាភិបាលអាណត្តិទី៧ គាំទ្រ​​ដល់អ្នកវិនិយោគ ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចខេត្តក្រោយបញ្ចប់​ពី​វិបត្តិ​កូវីដ​១៩។ លោក​បន្ត​ថា តំបន់សេដ្ឋកិច្ចពិសេស​ជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច និង​ជាក្បាលម៉ាស៊ីនសម្រាប់ជំរុញ​អ្នកវិនិយោគសម្រាប់​ប្រទេស​កម្ពុជា​​ក៏ដូចជា​ខេត្តព្រះសីហនុ៕