Alynana Media Cambodia
Icon Collap
clinic narit

ស្ថាប័នអន្ដរជាតិធំ១ ព្យាករថាសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន៦,១% នៅឆ្នាំ២០២៤

Media LNN | Oct 23, 2023
ស្ថាប័នអន្ដរជាតិធំ១ ព្យាករថាសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើន៦,១% នៅឆ្នាំ២០២៤
Clinic narith

នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងមើលឃើញថាសេដ្ឋកិច្ចនៅជាតាមបណ្ដាលប្រទេសនីមួយៗហាក់មានភាពមិនសូវនិងនរនោះទេ។ ប៉ុន្តែបើយក្រឡែកមកមើល សេដ្ឋកិច្ចកម្ពុជាវិញ នៅតែបង្ហាញសញ្ញាល្អប្រសើរ ខណៈសញ្ញានេះនឹងនាំកម្ពុជាឆ្ពោះទៅរកកំណើនខ្ពស់នៅឆ្នាំ២០២៤។ នេះ​បើ​យោង​តាម​ទស្សនវិស័យ​ចុងក្រោយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬហៅកាត់ថា IMF។

យោងតាយមការចុះផ្សាយរបស់សារព័ត៌មាន​ The Star បានឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,១%នៅឆ្នាំក្រោយ។ ដោយសញ្ញាទាំងនេះមានន័យថា កម្ពុជាទំនងជានឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងប្លុក ១០ ប្រទេសផ្សេងទៀត សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ហើយកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​តាម​ដាន​យ៉ាង​ជិត​ស្និទ្ធ​ដោយ​ប្រទេស​ហ្វីលីពីន ដែល​សេដ្ឋកិច្ច​របស់​គេ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង ៥,៣ ភាគរយ​នៅ​ឆ្នាំ​នេះ និង ៥,៩ ភាគរយ​នៅ​ឆ្នាំ​ក្រោយ។

ដោយឡែក សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៥ ភាគរយៈក្នុងឆ្នាំ ២០២៣ និង ២០២៤ ខណៈដែលសេដ្ឋកិច្ចឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤ភាគរយសម្រាប់រយៈពេលទាំងពីរឆ្នាំ។ រីឯកំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ស្ថិរភាព​សម្រាប់​ឆ្នាំ​ ២០២៣ និង​ឆ្នាំ ២០២៤ នៅ​ត្រឹម ២,៦ ភាគរយ។

ទន្ទឹមនិងនោះសម្រាបប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំនេះ និង ៥.៨ ភាគរយនៅឆ្នាំក្រោយ ខណៈដែលកំណើនដែលបានព្យាករណ៍សម្រាប់ម៉ាឡេស៊ីគឺ ៤ និង ៤.៣ ភាគរយ។ ដោយឡែកចំពោះសេដ្ឋកិច្ចរបស់ប្រទេសថៃវិញត្រូវបានគេរំពឹងថានឹងកើនឡើង ២.៧ ភាគរយនៅឆ្នាំនេះ និង ៣.២ ភាគរយនៅឆ្នាំក្រោយ៕​

361919031 259223433491958 758613035224013516 N