នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងមើលឃើញថាសេដ្ឋកិច្ចនៅជាតាមបណ្ដាលប្រទេសនីមួយៗហាក់មានភាពមិនសូវនិងនរនោះទេ។ ប៉ុន្តែបើយក្រឡែកមកមើល សេដ្ឋកិច្ចកម្ពុជាវិញ នៅតែបង្ហាញសញ្ញាល្អប្រសើរ ខណៈសញ្ញានេះនឹងនាំកម្ពុជាឆ្ពោះទៅរកកំណើនខ្ពស់នៅឆ្នាំ២០២៤។ នេះបើយោងតាមទស្សនវិស័យចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF។
យោងតាយមការចុះផ្សាយរបស់សារព័ត៌មាន The Star បានឲ្យដឹងថាកាលពីពេលថ្មីៗកន្លងទីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានធ្វើការព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,១%នៅឆ្នាំក្រោយ។ ដោយសញ្ញាទាំងនេះមានន័យថា កម្ពុជាទំនងជានឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងប្លុក ១០ ប្រទេសផ្សេងទៀត សម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ហើយកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយប្រទេសហ្វីលីពីន ដែលសេដ្ឋកិច្ចរបស់គេត្រូវបានគេរំពឹងថានឹងកើនឡើង ៥,៣ ភាគរយនៅឆ្នាំនេះ និង ៥,៩ ភាគរយនៅឆ្នាំក្រោយ។
ដោយឡែក សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៥ ភាគរយៈក្នុងឆ្នាំ ២០២៣ និង ២០២៤ ខណៈដែលសេដ្ឋកិច្ចឡាវត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤ភាគរយសម្រាប់រយៈពេលទាំងពីរឆ្នាំ។ រីឯកំណើនសេដ្ឋកិច្ចក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងមានស្ថិរភាពសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ នៅត្រឹម ២,៦ ភាគរយ។
ទន្ទឹមនិងនោះសម្រាបប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំនេះ និង ៥.៨ ភាគរយនៅឆ្នាំក្រោយ ខណៈដែលកំណើនដែលបានព្យាករណ៍សម្រាប់ម៉ាឡេស៊ីគឺ ៤ និង ៤.៣ ភាគរយ។ ដោយឡែកចំពោះសេដ្ឋកិច្ចរបស់ប្រទេសថៃវិញត្រូវបានគេរំពឹងថានឹងកើនឡើង ២.៧ ភាគរយនៅឆ្នាំនេះ និង ៣.២ ភាគរយនៅឆ្នាំក្រោយ៕