
ក្នុងរយៈពេល១២ ខែឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបាន ២២ពាន់លានដុល្លារ ពីការនាំចេញទៅទំនិញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា រួមមាន ចិន (លេខ១) អាមេរិក (លេខ២) វៀតណាម (លេខ៣) ថៃ (លេខ៤) ជប៉ុន (លេខ៥)។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ ២០២៣ អត្រានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង បើប្រៀបធៀបនឹងពេលដូចគ្នានៅឆ្នាំ ២០២២ ឃើញថាការនាំចេញមានការកើនឡើង ១.៨% និងគិតទំហំជាប្រាក់ចំនួន ២២ ពាន់លានដុល្លារអាមេរិក។
គូសបញ្ជាក់ផងដែរថា ចំពោះប្រភេទទំនិញដែលកម្ពុជាយើងបានធ្វើការនាំចេញទៅក្រៅប្រទេសមានជាប្រភេទទំនិញដូចជា ៖
- សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំម ដែលឡើងពីក្រណាត់
 - ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា
 - វត្ថុធ្វើអំពីស្បែក បរិក្ខាធ្វើពីរោមសត្វ
 - ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល
 - គ្រឿងសង្ហារឹម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់
 - គុជខ្យងធម្មជាតិឬចិញ្ចឹម ត្បូងថ្មមានតម្លៃ
 - យាន ក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី
 - កៅស៊ូ និងផលិតផលអំពីកៅស៊ូ
 - ធញ្ញជាតិ
 - ឈើ និងវត្ថុធ្វើអំពីឈើ ធ្យូងឈើ
 - វត្ថុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក
 - ប្រដាប់ប្រដាលក្មេងលេង វត្ថុចំបាច់សម្រាប់កីឡា
 - ផលិតផលកែច្នៃ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ
 - វាយនភ័ណ្ឌកែច្នៃ និងទំនិញជាច្រើនមុខផ្សេងទៀត៕
 




