Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញកម្ពុជារកចំណូលបានជាង ២២ពាន់លា.នដុល្លារក្នុងឆ្នាំ ២០២៣ ខណៈប្រទេស៥នេះជាទីផ្សារធំបំផុត

Admin Alynana | Jan 12, 2024
ការនាំចេញកម្ពុជារកចំណូលបានជាង ២២ពាន់លា.នដុល្លារក្នុងឆ្នាំ ២០២៣ ខណៈប្រទេស៥នេះជាទីផ្សារធំបំផុត
Clinic narith

ក្នុងរយៈពេល១២ ខែឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបាន ២២ពាន់លានដុល្លារ ពីការនាំចេញទៅទំនិញទៅកាន់ទីផ្សារអន្តរជាតិ ខណៈដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា រួមមាន ចិន (លេខ១) អាមេរិក (លេខ២) វៀតណាម (លេខ៣) ថៃ (លេខ៤) ជប៉ុន (លេខ៥)។ 

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១ឆ្នាំ ២០២៣ អត្រានៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង បើប្រៀបធៀបនឹងពេលដូចគ្នានៅឆ្នាំ ២០២២ ឃើញថាការនាំចេញមានការកើនឡើង ១.៨% និងគិតទំហំជាប្រាក់ចំនួន ២២ ពាន់លានដុល្លារអាមេរិក។

W=1266

គូសបញ្ជាក់ផងដែរថា ចំពោះប្រភេទទំនិញដែលកម្ពុជាយើងបានធ្វើការនាំចេញទៅក្រៅប្រទេសមានជាប្រភេទទំនិញដូចជា ៖

  • សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំម ដែលឡើងពីក្រណាត់
  • ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា
  • វត្ថុធ្វើអំពីស្បែក បរិក្ខាធ្វើពីរោមសត្វ
  • ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល
  • គ្រឿងសង្ហារឹម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់
  • គុជខ្យងធម្មជាតិឬចិញ្ចឹម ត្បូងថ្មមានតម្លៃ
  • យាន ក្រៅពីអយស្ម័យយាន ឬអយរថយន្តអគ្គិសនី
  • កៅស៊ូ និងផលិតផលអំពីកៅស៊ូ
  • ធញ្ញជាតិ
  • ឈើ និងវត្ថុធ្វើអំពីឈើ ធ្យូងឈើ
  • វត្ថុប្លាស្ទិក និងវត្ថុធ្វើពីប្លាស្ទិក
  • ប្រដាប់ប្រដាលក្មេងលេង វត្ថុចំបាច់សម្រាប់កីឡា
  • ផលិតផលកែច្នៃ បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ
  • វាយនភ័ណ្ឌកែច្នៃ និងទំនិញជាច្រើនមុខផ្សេងទៀត៕

 

C