Alynana Media Cambodia
Icon Collap
clinic narit

ពេលនេះអាជ្ញាធរខេត្តសៀមរាបបានរកឃើញមនុស្ស៤០នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានផ្ទុកមេរោគCovid-19និងត្រូវដាក់ឲ្យឡែក

Admin Alynana | Mar 13, 2020
ពេលនេះអាជ្ញាធរខេត្តសៀមរាបបានរកឃើញមនុស្ស៤០នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានផ្ទុកមេរោគCovid-19និងត្រូវដាក់ឲ្យឡែក
Clinic narith

សារព័ត៌មានប្រទេសវៀតណាមបានចេញផ្សាយថា ក្រសួងសុខាភិបាលរបស់វៀតណាម នៅថ្ងៃពុធ ទី០៤ ខែមីនា បានប្រកាសថារកឃើញ អ្នកដំណើរជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ណា (COVID-19)ដែលបានធ្វើដំណើរតាមជើងយន្តហោះ ពីខេត្តសៀមរាបប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម។​នេះបើយោងតាមការចុះផ្សាយរបស់​ LIKEKH.COM

អ្នកដំណើរជនជាតិជប៉ុននោះ បានធ្វើដំណើរតាមជើងយន្តហោះ Vietnam Airlines ពីខេត្តសៀមរាប ហើយប្តូរជើងយន្តហោះនៅប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងNagoya ប្រទេសជប៉ុន។នៅពេលចុះចតក្នុងព្រលានយន្តហោះជប៉ុន អ្នកដំណើរនោះបានបង្ហាញនូវសញ្ញាក្តៅខ្លួន និងត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ដោយមន្ត្រីសុខាភិបាលប្រទេសជប៉ុ​ន។ដោយឡែកមុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា៖ សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19។

 

ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និធ្វេីការ​ប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក​មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ជាង​ ៤០នាក់​ ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ។ រហូតដល់ម៉ោង​ ៤​ល្ងាច​ ថ្ងៃទី​ ៥​ មីនា​ ២០២០​ មិនទាន់រកឃេីញ​ករណីថ្មីនៅឡេីយទេ​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥