សារព័ត៌មានប្រទេសវៀតណាមបានចេញផ្សាយថា ក្រសួងសុខាភិបាលរបស់វៀតណាម នៅថ្ងៃពុធ ទី០៤ ខែមីនា បានប្រកាសថារកឃើញ អ្នកដំណើរជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ណា (COVID-19)ដែលបានធ្វើដំណើរតាមជើងយន្តហោះ ពីខេត្តសៀមរាបប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម។នេះបើយោងតាមការចុះផ្សាយរបស់ LIKEKH.COM
អ្នកដំណើរជនជាតិជប៉ុននោះ បានធ្វើដំណើរតាមជើងយន្តហោះ Vietnam Airlines ពីខេត្តសៀមរាប ហើយប្តូរជើងយន្តហោះនៅប្រទេសវៀតណាម ឆ្ពោះទៅកាន់ទីក្រុងNagoya ប្រទេសជប៉ុន។នៅពេលចុះចតក្នុងព្រលានយន្តហោះជប៉ុន អ្នកដំណើរនោះបានបង្ហាញនូវសញ្ញាក្តៅខ្លួន និងត្រូវបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា ដោយមន្ត្រីសុខាភិបាលប្រទេសជប៉ុន។ដោយឡែកមុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា៖ សូមជំរាបជូនសាធារណ:ជនឲ្យបានជ្រាបថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19។
ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និធ្វេីការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោកមជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។ យេីងបានរកឃេីញអ្នកប៉ះពាល់ជាង ៤០នាក់ ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពបេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥