Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​អ្នកសង្គ្រោះ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​រដ្ឋ Florida ដើម្បី​ស្វែងរក​អ្នក​នៅ​មានអាយុជីវិត

Admin Alynana | Oct 05, 2022
ក្រុម​អ្នកសង្គ្រោះ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​រដ្ឋ Florida ដើម្បី​ស្វែងរក​អ្នក​នៅ​មានអាយុជីវិត
Clinic narith

(អាមេរិក)៖ ក្រុម​សង្គ្រោះ​បាន​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ Fort Myers Beach រដ្ឋ Florida ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​ បន្ទាប់ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១០​នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​រដ្ឋ​ Florida និង ៤​នាក់​នៅ​រដ្ឋ North Carolina។

​ក្រុម​ជួយសង្គ្រោះ​បាន​នឹង​កំពុង​រុករក​ក្នុង​បំណែក​ថ្ម​បាក់បែក ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត បន្ទាប់ពី​ព្យុះ Ian នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ Fort Myers Beach​។​ ​ក្រុម​សង្គ្រោះ​និយាយ​ថា យើង​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ប្រជាជន​ដែល​បាន​ជ្រើស​រើស​ទីជម្រក​នៅ​នឹង​កន្លែង ហើយ​ព្យាយាម​តស៊ូ​ជាមួយ​ស្ថាន​ភាព​គ្មាន​ទឹក និង​អគ្គិសនី​ប្រើប្រាស់​។ ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បាន​ធ្វើ​ដំណើរ​ចេញពី​រដ្ឋ Florida ប៉ុន្តែ​ប្រជាជន និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​កំពុង​វាយតម្លៃ​ពី​ការខូចខាត និង​ស្វែងរក​អ្នក​ដែល​នៅតែ​ជាប់​នៅ​ខាងក្នុង​លំនៅឋាន​ដែល​លិច​ទឹក ឬ​ត្រូវ​បាន​បំផ្លាញ​។

ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ទាំង​ដោយសារតែ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការ​បោសសម្អាត និង​ខណៈ​កំពុង​ស្វែងរក ​និង​ជួយ​សង្គ្រោះ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ មនុស្ស​ជាង ២,៣៥០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ទូទាំង​រដ្ឋ​។ នៅ​ភាគ​និរតី​នៃ​រដ្ឋ ​Florida រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ដែល​បន្សល់ទុក​ដោយ​ព្យុះ Ian៕