Alynana Media Cambodia
Icon Collap
clinic narit

ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គ្រោងនិងមកបើកបន្ថែមនៅកម្ពុជា

Media LNN | Jun 17, 2023
ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គ្រោងនិងមកបើកបន្ថែមនៅកម្ពុជា
Clinic narith

photo_2023-06-12_08-39-29-20ផ្សារទំនើបខ្នាតយក្ស១របស់ថៃ គឺ Makro បានបង្ហើបពីគោលបំណងដែលខ្លួនគ្រោងនឹងមកពង្រីកផ្សារទំនើបចំនួន ៣កន្លែងបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយពីផ្សារទំនើបមួយនេះធ្លាប់បានបើកសាខាចំនួន ៣កន្លែងកន្លងមកហៅនៅទីផ្សារស្រុកខ្មែរ។ នេះបើយោងតាមការចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានរបស់ថៃ The National Thailand។0a3b05d9751d289d63469106608eb42a-141

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះផ្សារទំនើបខ្នាតយក្សម៉ាក្រូ មានសាខាចំនួន៣កន្លែងហើយនៅកម្ពុជា ដោយសាខាទី១ នៅក្នុងខេត្តសៀមរាប ចំណែកពីរសាខាទៀតគឺនៅរាជធានីភ្នំពេញ (នៅខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ) ហើយនៅឆ្នាំ ២០២៦ ខាងមុខនេះ ផ្សារម៉ាក្រូនឹងបើក ៣ទីតាំងបន្ថែមទៀតនៅកម្ពុជា។អ្នកស្រី Saowaluck Thithapant ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិនៃក្រុមហ៊ុន Siam Makro បាននិយាយថា ការពង្រីកខ្លួននៅប្រទេសកម្ពុជា គឺបានបើកដំណើរកាលយ៉ាងរលូនល្អ ដោយសារទីតាំងនីមួយៗមានផ្លូវចូលងាយស្រួល ហើយសូម្បីតែការឌីហ្សាញក៏មានភាពទាក់ទាញ ព្រមទាំងមានសេវាកម្មយ៉ាងល្អដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។11-IMG_6459-76

លើសពីនេះទៅទៀត ផ្សារទំនើបម៉ាក្រូក៏ផ្តោតលើការនាំយកអាហារស្រស់ៗពីសហគ្រាសតូចធំ និងមធ្យម របស់ថៃចំនួនជាង ៣០០ឱ្យចូលមកកម្ពុជា ខណៈម៉ាក្រូក៏បានជួយដល់ក្រុមហ៊ុនផលិតផលិត ផលកសិកម្មក្នុងស្រុក ហើយក្រុមហ៊ុនក៏បានផ្ដល់ការងារចំនួន ៩០%នៃកម្លាំងការងារ សរុបរបស់ខ្លួននៅកម្ពុជាដល់ពលរដ្ឋខ្មែរផងដែរ។សូមបញ្ជាក់ផងដែរថា ក្រៅពីពង្រីកខ្លួននៅកម្ពុជា ក្រុមហ៊ុន Siam Makro ក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងទីផ្សារលក់រាយក្នុងប្រទេសចំនួន៣ផ្សេងទៀតផងដែរ រួមមានប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសឥណ្ឌា៕71e40801946a758b5ec25903276459a3-13