អ៊ុយក្រែន៖ ស្ត្រីម្នាក់ដែលជាប្រធានគណនេយ្យករនៃ SE Ranking ត្រូវបានសម្លាប់រួមគ្នាជាមួយកូនពីរនាក់ដោយការផ្លោងរបស់រុស្ស៊ី។
ស្ត្រីម្នាក់ដែលមានឈ្មោះTatiana Perebeinis និងកូនពីរនាក់របស់នាងគឺ អេលីសអាយុ 9 ឆ្នាំ និង នីគីតា អាយុ 18 ឆ្នាំត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដោយការបាញ់ផ្លោងរបស់រុស្ស៊ីនៅពេលដែលក្រុមគ្រួសាររបស់នាងព្យាយាមជម្លៀសចេញពី Irpin ប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីនិយោជករបស់នាងដែលមានឈ្មោះថា SE Ranking ។
ចំណែកបុរសម្នាក់ទៀតដែលគេមិនស្គាល់អត្តសញ្ញាណដែលគេស្មានថាជាមិត្តភក្តិនឹងគ្រួសារក៏បានស្លាប់ដោយសារការបំផ្ទុះដែរ ។
Tatiana នាងមានអាយុ 43 ឆ្នាំបានបម្រើការជាប្រធានគណនេយ្យកររបស់ SE Ranking ដែលមានឯកទេសក្នុងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) មានវត្តមានជាសកល រួមទាំងនៅ San Francisco ផងដែរ។
Tatiana កូនៗរបស់នាង និងប្តីរបស់នាងបានរស់នៅក្នុងផ្ទះល្វែងមួយនៅភាគខាងជើងនៃទីក្រុង Irpin នៅខាងក្រៅទីក្រុង Kyiv តាំងពីឆ្នាំ 2018 ។
ទោះបីជា Irpin ភាគច្រើនត្រូវបានទុកចោលដោយគ្មានការផ្គត់ផ្គង់ទឹក អគ្គិសនី និងកំដៅក៏ដោយ ក៏ Tatiana ស្ទាក់ស្ទើរក្នុងការចាកចេញពីទីក្រុង ដោយសារតែនាងបានមើលថែម្តាយរបស់នាងដែលកំពុងតែឈឺ។ មួយថ្ងៃមុនពេលដែលពួកគេបានភៀសខ្លួន ផ្ទះល្វែងនៅពីលើផ្ទះរបស់ពួកគេត្រូវបានទម្លាក់គ្រាប់បែក ដោយបង្ខំឱ្យពួកគេជ្រកកោននៅក្នុងបន្ទប់ក្រោមដីនៃអគារដែលពួកគេស្នាក់នៅរហូតដល់ថ្ងៃអាទិត្យ នេះបើយោងតាមលោក Khirvonina ។
Khirvonina បាននិយាយថា "សូម្បីតែពីទីនោះនាងក៏ប្រាប់យើងថាអ្វីៗមិនអីទេ កំពុងតែលើកទឹកចិត្តអ្នកនៅជុំវិញខ្លួននាង និងផ្ញើសារទៅកាន់មិត្តរួមការងាររបស់ខ្ញុំថាអ្វីៗនឹងល្អ"។
យោងតាមលោក Khirvonina លោក Perebeinis ចង់ចាកចេញកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តរង់ចាំចាកចេញតាមរយៈ "ច្រករបៀងពណ៌បៃតង" ជាមួយជនស៊ីវិលផ្សេងទៀត។Perebeinis ត្រូវបានគេយកទៅមន្ទីរពេទ្យក្បែរនោះ ដែលក្រោយមកនាងបានស្លាប់ ចំណែកកូនៗរបស់នាងបានស្លាប់នៅនិងកន្លែង ដោយប្ដីរបស់នាងមិនបានភៀសខ្លួនចេញពី Irpin ជាមួយគ្រួសារទេ ហើយបាននៅក្នុងទីក្រុងផ្សេងនៅពេលគ្រួសាគេបានស្លាប់។
បុរសដែលនៅជាមួយពួកគេក៏បានរួចផុតពីការផ្ទុះដំបូងដែរ ប៉ុន្តែក្រោយមកបានស្លាប់នេះបើយោងតាមកាសែត New York Times ។
Khirvonina បាននិយាយថា "ចំណាប់អារម្មណ៍រួមរបស់ខ្ញុំគឺថាពួកគេមានគ្រួសារដ៏អស្ចារ្យ ពួកគេបានរួបរួម ។ Tatiana ខ្លួននាងពិតជាចិត្តល្អ ជាមនុស្សមានចិត្តល្អ ពួកគេតែងតែមករកនាងដើម្បីសុំយោបល់ពីការងារ ឬដំបូន្មានជីវិត នាងតែងតែលើកទឹកចិត្តអ្នកជុំវិញខ្លួន ឬរឿងរ៉ាវរបស់នាង និងជាមួយរឿងកំប្លែងរបស់នាង នាងពិតជាមនុស្សអស្ចារ្យម្នាក់»៕