Alynana Media Cambodia
Icon Collap
clinic narit

ស្ត្រីម្នាក់ដែលជាប្រធានគណនេយ្យករនៃ SE Ranking ត្រូវបានសម្លាប់រួមគ្នាជាមួយកូនពីរនាក់ដោយការផ្លោងរបស់រុស្ស៊ី

Admin Alynana | Mar 10, 2022
ស្ត្រីម្នាក់ដែលជាប្រធានគណនេយ្យករនៃ SE Ranking ត្រូវបានសម្លាប់រួមគ្នាជាមួយកូនពីរនាក់ដោយការផ្លោងរបស់រុស្ស៊ី
Clinic narith
អ៊ុយក្រែន៖ ស្ត្រីម្នាក់ដែលជាប្រធានគណនេយ្យករនៃ SE Ranking ត្រូវបានសម្លាប់រួមគ្នាជាមួយកូនពីរនាក់ដោយការផ្លោងរបស់រុស្ស៊ី។

ស្ត្រីម្នាក់ដែលមានឈ្មោះTatiana Perebeinis និងកូនពីរនាក់របស់នាងគឺ អេលីសអាយុ 9 ឆ្នាំ និង នីគីតា អាយុ 18 ឆ្នាំត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដោយការបាញ់ផ្លោងរបស់រុស្ស៊ីនៅពេលដែលក្រុមគ្រួសាររបស់នាងព្យាយាមជម្លៀសចេញពី Irpin ប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីនិយោជករបស់នាងដែលមានឈ្មោះថា SE Ranking

ចំណែក​បុរស​ម្នាក់​ទៀត​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​គេ​ស្មាន​ថា​ជា​មិត្ត​ភក្តិ​នឹង​គ្រួសារ​ក៏​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​ដែរ ។

Tatiana នាងមានអាយុ 43 ឆ្នាំបានបម្រើការជាប្រធានគណនេយ្យកររបស់ SE Ranking ដែលមានឯកទេសក្នុងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) មានវត្តមានជាសកល រួមទាំងនៅ San Francisco ផងដែរ។ 

Tatiana កូនៗរបស់នាង និងប្តីរបស់នាងបានរស់នៅក្នុងផ្ទះល្វែងមួយនៅភាគខាងជើងនៃទីក្រុង Irpin នៅខាងក្រៅទីក្រុង Kyiv តាំងពីឆ្នាំ 2018

ទោះបីជា Irpin ភាគច្រើនត្រូវបានទុកចោលដោយគ្មានការផ្គត់ផ្គង់ទឹក អគ្គិសនី និងកំដៅក៏ដោយ ក៏ Tatiana ស្ទាក់ស្ទើរក្នុងការចាកចេញពីទីក្រុង ដោយសារតែនាងបានមើលថែម្តាយរបស់នាងដែលកំពុងតែឈឺ។ មួយថ្ងៃមុនពេលដែលពួកគេបានភៀសខ្លួន ផ្ទះល្វែងនៅពីលើផ្ទះរបស់ពួកគេត្រូវបានទម្លាក់គ្រាប់បែក ដោយបង្ខំឱ្យពួកគេជ្រកកោននៅក្នុងបន្ទប់ក្រោមដីនៃអគារដែលពួកគេស្នាក់នៅរហូតដល់ថ្ងៃអាទិត្យ នេះបើយោងតាមលោក Khirvonina 
Khirvonina បាននិយាយថា "សូម្បីតែពីទីនោះនាងក៏ប្រាប់យើងថាអ្វីៗមិនអីទេ កំពុងតែលើកទឹកចិត្តអ្នកនៅជុំវិញខ្លួននាង និងផ្ញើសារទៅកាន់មិត្តរួមការងាររបស់ខ្ញុំថាអ្វីៗនឹងល្អ"។
យោងតាមលោក Khirvonina លោក Perebeinis ចង់ចាកចេញកាលពីថ្ងៃសៅរ៍ ប៉ុន្តែនៅទីបំផុតបានសម្រេចចិត្តរង់ចាំចាកចេញតាមរយៈ "ច្រករបៀងពណ៌បៃតង" ជាមួយជនស៊ីវិលផ្សេងទៀត។Perebeinis ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ ដែល​ក្រោយ​មក​នាង​បានស្លាប់​ ចំណែកកូនៗរបស់នាងបានស្លាប់នៅនិងកន្លែង ដោយប្ដីរបស់នាងមិនបានភៀសខ្លួនចេញពី Irpin ជាមួយគ្រួសារទេ ហើយបាននៅក្នុងទីក្រុងផ្សេងនៅពេលគ្រួសាគេបានស្លាប់។
បុរស​ដែល​នៅ​ជាមួយ​ពួកគេ​ក៏​បាន​រួច​ផុត​ពី​ការ​ផ្ទុះ​ដំបូង​ដែរ ប៉ុន្តែ​ក្រោយ​មក​បាន​ស្លាប់​នេះ​បើ​យោង​តាម​កាសែត New York Times 
Khirvonina បាននិយាយថា "ចំណាប់អារម្មណ៍រួមរបស់ខ្ញុំគឺថាពួកគេមានគ្រួសារដ៏អស្ចារ្យ ពួកគេបានរួបរួម ។ Tatiana ខ្លួននាងពិតជាចិត្តល្អ ជាមនុស្សមានចិត្តល្អ ពួកគេតែងតែមករកនាងដើម្បីសុំយោបល់ពីការងារ ឬដំបូន្មានជីវិត នាងតែងតែលើកទឹកចិត្តអ្នកជុំវិញខ្លួន ឬរឿងរ៉ាវរបស់នាង និងជាមួយរឿងកំប្លែងរបស់នាង នាង​ពិត​ជា​មនុស្ស​អស្ចារ្យ​ម្នាក់»៕