ក្រុមការងារកម្រិតខ្ពស់ (HLTF) ស្តីពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន បានពិភាក្សាគ្នាអំពីធាតុផ្សំស្នូលនៃចក្ខុវិស័យក្រោយឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅឯលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតាកាលពីថ្ងៃទី៣១ ខែមីនា និងថ្ងៃទី០១ ខែមេសា។
កិច្ចប្រជុំនោះក៏បានពិនិត្យមើលផងដែរទៅលើផែនការការ ងារក្នុងឆ្នាំ២០២២ និងវិធាននៃនីតិវិធី (RoP) របស់ HLT ក្រោមការដឹកនាំក្នុងនាមជាសហប្រធានរបស់ប្រទេសកម្ពុជាដែលជាប្រធានអាស៊ាន និងប្រទេសម៉ាឡេស៊ីជាអ្នកដឹកនាំអចិន្ត្រៃយ៍របស់ក្រុមការងារ HTLF ។
ប្រទេសកម្ពុជាក្នុងនាមជាសហប្រធានបានសង្កត់ធ្ងន់ថា ការដោះស្រាយការគំរាមកំហែងបែបប្រពៃណី និងមិនមែនជាប្រពៃណី ចាំបាច់ណាស់ត្រូវតែមានសកម្មភាព និងមានការឆ្លើយតបរួមគ្នា ជាពិសេសក្នុងបរិបទនៃនិន្នាការធំ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។
ប្រទេសម៉ាឡេស៊ីក្នុងនាមជាសហប្រធានបានកត់សម្គាល់ថា វាជាបំណងប្រាថ្នាដ៏មុតមាំ និងពិតប្រាកដក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងអស់ ក្នុងការទាញយកឱកាស និងដោះស្រាយបញ្ហាប្រឈមនានាតាមមធ្យោបាយនៃកិច្ចសហការ ការសម្របសម្រួល និងការស្ថាបនាតាមដែលអាចធ្វើទៅបាន។
សមាសភាពនៃបុគ្គលឆ្នើម (EPs) អ្នកតំណាងកម្រិតខ្ពស់ (HLRs) មកពីបណ្តារដ្ឋសមាជិកអាស៊ាននីមួយៗ និងអគ្គលេខាធិការអាស៊ាន ក្រុមការងារ HLTF មានកាតព្វកិច្ចដើម្បីអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានចាប់ពីឆ្នាំ២០២៥ ទៅ។
ក្រុមការងារ HLTF បានចាប់ផ្តើមការងាររបស់ខ្លួនជាផ្លូវការជាមួយនឹងការអនុម័ត RoP និងផែនការការងាររបស់ខ្លួនសម្រាប់ឆ្នាំ២០២២៕(ប្រភព VNA )