Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូងបានផ្ទះអាវុទ្ធដាក់គ្នានៅ​ក្នុង​តំបន់​ព្រំដែន​

Sang Kim | May 03, 2020
កូរ៉េខាងជើង ​និង​កូរ៉េខាងត្បូងបានផ្ទះអាវុទ្ធដាក់គ្នានៅ​ក្នុង​តំបន់​ព្រំដែន​
Clinic narith

កូរ៉េខាងជើងបានបាញ់កាំភ្លើងប៉ុន្មានគ្រាប់ទៅលើប៉ុស្តិ៍យាមល្បាតកូរ៉េខាងត្បូងនៅក្នុងតំបន់ព្រំដែនដែលមានការយាមកាមតឹងរ៉ឹង​ ដែលបែងចែកប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់យោធារដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃអាទិត្យនេះ។

ភាគីកូរ៉េខាងត្បូងបានរាយការណ៍ថា គ្មានអ្នកស្លាប់ របួសទេ ប៉ុន្តែខ្លួនបានបាញ់តបតវិញដោយមានការផ្សាយព្រមានឆ្លងព្រំដែនផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង។

 កូរ៉េខាងត្បូងមិនបានបញ្ជាក់ឲ្យច្បាស់លាស់ពីទីតាំងជាក់ស្ដែងនៃប៉ុស្តិ៍យាមល្បាតនោះទេ ប៉ុន្តែបានបញ្ជាក់ថា ប៉ុស្ដិ៍ល្បាតនោះស្ថិតនៅចំកណ្ដាលទីតាំងជួរមុខ ដែលស្ថិតនៅប៉ែកខាងកើតនៃតំបន់គ្មានយោធា DMZ នៅជិតខេត្ត Gangwon ក្នុងប្រទេសកូរ៉េខាងត្បូង។

 កូរ៉េខាងត្បូងមិនបានបញ្ជាក់ឲ្យច្បាស់លាស់ពីទីតាំងជាក់ស្ដែងនៃប៉ុស្តិ៍យាមល្បាតនោះទេ ប៉ុន្តែបានបញ្ជាក់ថា ប៉ុស្ដិ៍ល្បាតនោះស្ថិតនៅចំកណ្ដាលទីតាំងជួរមុខ ដែលស្ថិតនៅប៉ែកខាងកើតនៃតំបន់គ្មានយោធា DMZ នៅជិតខេត្ត Gangwon ក្នុងប្រទេសកូរ៉េខាងត្បូង។

 យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងព្យាយាមស្វែងយល់អំពីស្ថានភាពនេះ និងបានទប់ស្កាត់កុំឲ្យមានភាពតានតឹងខ្លាំងជាងនេះទៀត ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរបស់យោធាជាមួយនឹងកូរ៉េខាងជើង ប៉ុន្តែមិនបញ្ជាក់នោះទេ ថាតើកូរ៉េខាងជើងបានឆ្លើយតបវិញយ៉ាងណានោះ។

 គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីមូលហេតុដែលនាំឲ្យមានការបាញ់កាំភ្លើងពីភាគីកូរ៉េខាងជើងនេះ។ កូរ៉េខាងត្បូងបានឲ្យដឹងថា ការបាញ់បោះនេះបានចាប់ផ្ដើមនៅម៉ោង :៤១ នាទីព្រឹក ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង។ កូរ៉េខាងជើងនៅមិនទាន់ផ្ដល់អត្ថាធិប្បាយអ្វីទៅលើហេតុការណ៍នេះនៅឡើយទេ។ យោធាសហរដ្ឋអាមេរិក ដែលមានកងកម្លាំងប្រមាណចំនួន​ ២៨.០០០ នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនទាន់ឆ្លើយតបភ្លាមៗទៅនឹងសំណើសុំអត្ថាធិប្បាយលើបញ្ហានេះនោះទេ។

 ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ទាហានកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានបាញ់បោះគ្នាទ្រង់ទ្រាយតូចជាច្រើននៅជុំវិញតំបន់គ្មានយោធានេះ។ ហេតុការណ៍បាញ់បោះចុងក្រោយមួយបានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលនៅពេលនោះ ទាហានរបស់កូរ៉េខាងជើងបានបាញ់កាំភ្លើងរាប់សិបគ្រាប់ទៅលើទាហានរបស់ខ្លួនម្នាក់ ដែលបានរត់គេចតាមភូមិ Panmunjom នៅព្រំប្រទល់ចូលទៅប្រទេសកូរ៉េខាងត្បូង។

 ការបាញ់បោះគ្នាកាលពីព្រឹកថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើង មួយថ្ងៃក្រោយមកបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបង្ហាញវត្តមានជាសាធារណៈជាលើកដំបូងក្នុងរយៈពេល ២១ ថ្ងៃមកនេះ ក្នុងអំឡុងពេលដែលមានមន្ទិលសង្ស័យអំពីសុខភាពរបស់លោក។

 លោក គីម ជុងអ៊ុន វ័យ ៣៦ ឆ្នាំ ដែលបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតជីមួយកន្លែងនៅប៉ែកខាងជើងទីក្រុងព្យុងយ៉ាង មិនបានបង្ហាញរោគសញ្ញាណាមួយថាលោកឈឺនោះទេ ទោះបីជាវត្តមានរបស់លោកនេះមិនបានជួយច្រើនក្នុងការបញ្ឈប់មន្ទិលសង្ស័យអំពីសុខភាពរបស់លោកក៏ដោយ។

 ពាក្យចចាមអារ៉ាមអំពីសុខភាពរបស់លោក គីម ជុងអ៊ុន បានលេចឡើង បន្ទាប់ពីលោកមិនបានទៅចូលរួមពិធីរំឭកខួបនយោបាយកូរ៉េខាងជើងដ៏ធំមួយកាលពីខែមុន។ គេហទំព័រព័ត៌មាន The Daily NK របស់កូរ៉េខាងត្បូង បានរាយការណ៍ថា លោក គីម ជុងអ៊ុនទើបតែជាសះស្បើយឡើងវិញ បន្ទាប់ពីវះកាត់បេះដូង។ បណ្ដាញព័ត៌មានមួយចំនួនទៀតក្រោយមកបានរាយការណ៍ថា លោក គីមជុងអ៊ុន កំពុងឈឺធ្ងន់ បានស្លាប់បាត់ហើយ៕ ប្រភព:VOA