Alynana Media Cambodia
Icon Collap
clinic narit

ទោះមកដឹង ពីការគណនាតម្លៃពន្ធឡាននៅកម្ពុជា តើគេយកពន្ធប៉ុន្មានភាគរយ?

Admin Alynana | Sep 23, 2023
ទោះមកដឹង ពីការគណនាតម្លៃពន្ធឡាននៅកម្ពុជា តើគេយកពន្ធប៉ុន្មានភាគរយ?
Clinic narith

ខាងក្រោមនេះជាតារាងសង្ខេបបន្ថយអត្រាអាករពិសេសលើរថយន្ត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស និង ជារូបមន្តគណនា តម្លៃពន្ធឡាន នៅកម្ពុជា! (មានឧទាហរណ៌)។ទោះជាយ៉ាងនេះក្តី ថ្ងៃនេះយើងសូមធ្វើការបង្ហាញរូបមន្តនៃការគណនាពន្ធរថយន្ត ដែលត្រូវបាននាំចូលមកលក់នៅកម្ពុជាមានដូចខាងក្រោម សម្រាប់ជាជំនួយដល់បងប្អូនយើង ដែលមានបំណងចង់ដឹង ថាតើ ពន្ធរថយន្តត្រូវបានគណនាយ៉ាងដូចម្ត៉េចខ្លះ ហើយនេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយសារតែពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ដែលត្រូវបាន​គណនាតាមវិធីសាស្ត្រ លើរូបមន្តរបស់ទំនិញទូរទៅ ប៉ុន្តែក៏ត្រូវឯកសារជំនួយលើតារាងបន្ថយអត្រាអាករពិសេស ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

 

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)

ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!

រូបភាពតំណាងរថយន្ត Toyota Prius 2012

ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 ជាថ្លៃដើម ដែលយើងអោយឈ្មោះថា តម្លៃគិតពន្ធគយ (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ហើយសម្រាប់ពន្ធនាំចូលគឺ ៣៥% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid ៥០% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
❓ ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
➡️ ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
➡️ អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
➡️ អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
❓ចឹងយើងអាចធ្វើការគណនា៖
➡️ ពន្ធនាំចូល = 11,600 x 35% = 4,060
➡️ អាករពិសេស = (11,600 + 4,060) x 50% = 7,830
➡️ អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
✅ ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239

 

ទាំងនេះគ្រាន់តែជាគណនាពន្ធឧទាហរណ៌តែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ ប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូល ថ្លៃកម្មសិទ្ធបញ្ញាលើម៉ាក់សញ្ញា និងបំរែបំរួលពន្ធ (ប្រសិនបើមាន) មួយទៀត។ ប្រសិនបើ បងប្អូនមានកន្លែងណា គិតថាមិនត្រឹមត្រូវ សូមជួយណែនាំផង ព្រោះនេះគ្រាន់តែជាការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ក្នុងករណីមានកន្លែងខុសឆ្គង ឬមានករណីប្រែប្រួលណាមួយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាអធ្យាស្រ័យ។