Alynana Media Cambodia
Icon Collap
clinic narit

ជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាធ្លាក់ចុះ 14.5 ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៣

Media LNN | Apr 10, 2023
ជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាធ្លាក់ចុះ 14.5 ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំ ២០២៣
Clinic narith

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ  ចេញផ្សាយកាលពីថ្ងៃចន្ទ អោយដឹងថា ប្រទេសកម្ពុជាបានកត់ត្រាទំហំពាណិជ្ជកម្មអន្តរជាតិចំនួន 11.25 ពាន់លានដុល្លារអាមេរិកក្នុងអំឡុងត្រីមាសទី ឆ្នាំ 2023 ពោលគឺធ្លាក់ចុះ 14.5 ភាគរយពី 13.16 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញសរុបរបស់ព្រះរាជាណាចក្រនេះមានតម្លៃ 5.39 ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ ធ្លាក់ចុះ 5.7 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចូលសរុបត្រូវបានចុះបញ្ជីចំនួន 5.86 ពាន់លានដុល្លារ ធ្លាក់ចុះ 21.3 ភាគរយ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

របាយការណ៍បានបង្ហាញថា ប្រទេសកម្ពុជា បាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរមានតម្លៃ 2.42 ពាន់លានដុល្លារក្នុងត្រីមាសទី 1 ឆ្នាំនេះ ពោលគឺធ្លាក់ចុះ 22 ភាគរយពីទំហំទឹកប្រាក់ 3.12 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍កាលថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនល្អទេ ទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកតាមរយៈកើនឡើងអត្រាអតិផរណា។

លោក​បន្ថែម​ថា ការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាជន​ក្នុង​ប្រទេស​មួយចំនួននៅក្នុងប្រទេសអឺរ៉ុប និង​សហរដ្ឋអាមេរិច បានធ្វើអោយ​បញ្ជា​ទិញ​ទំនិញពីប្រទេសកម្ពុជាក៏​ធ្លាក់​ចុះ​ដែរ។