Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាល ឥណ្ឌូនេស៊ី និង រដ្ឋាភិបាល វៀតណាម ក៏ បាន ចាប់ ផ្តើម រឹត បន្តឹង ការ ចូល ទៅ ប្រទេស របស់ ខ្លួន

Mar 18, 2020
រដ្ឋាភិបាល ឥណ្ឌូនេស៊ី និង រដ្ឋាភិបាល វៀតណាម ក៏ បាន ចាប់ ផ្តើម រឹត បន្តឹង ការ ចូល ទៅ ប្រទេស របស់ ខ្លួន
Clinic narith

រដ្ឋាភិបាល ឥណ្ឌូនេស៊ី បាន សម្រេច ផ្អាក ការ លើក លែង ទិដ្ឋាការ សម្រាប់ ជន បរទេស   ក្នុង នោះ មាន កម្ពុជា ផង ដែរ  ខណៈ វៀតណាម បាន តម្រូវ ឲ្យ ជន បរទេស  ដែល ទទួល បាន ទិដ្ឋាការ លើក លែង  ត្រូវ មាន លិខិត បញ្ជាក់ ថា   គ្មាន វីរុស កូរ៉ូណា ក្នុង ខ្លួន   ប្រសិន បើ ពួកគេ ចង់ ចូល ប្រទេសវៀតណា។

 

 

photo_2020-03-18_21-43-02

 

 សេចក្តី ប្រកាស ព័ត៌មាន របស់ ស្ថាន ទូត កម្ពុជា ប្រចាំ  នៅ ប្រទេស ឥណ្ឌូនេស៊ី  ចុះ ថ្ងៃ ទី ១៨  ខែ មីនា  ឲ្យ ដឹង ថា  រដ្ឋាភិបាល ឥណ្ឌូនេស៊ី បាន ផ្អាក មិន ឲ្យ ជន បរទេស ចូល ប្រទេស ខ្លួន ជា បណ្តោះ អាសន្ន ចំពោះ ប្រទេស  ដែល មាន កិច្ច ព្រម ព្រៀងស្តី ពី ការ លើក លែង ទិដ្ឋាការ ជាមួយ ប្រទេស ឥណ្ឌូនេស៊ី  ក្នុង នោះ មាន កម្ពុជា ផង ដែរ។
 
 លិខិត នេះ បញ្ជាក់ ថា ការ អនុវត្ត វិធាន ការ ខាង លើ នេះ  រួម បញ្ចូល ទាំង លិខិត ឆ្លង ដែន ការ ទូត  និង ផ្លូវ ការ ហើយ នឹង ចូល ជា ធរមាន នៅ ថ្ងៃ ទី ២០  ខែមីនា  ឆ្នាំ ២០២០  ដោយ មាន រយៈ ពេល ១ខែ  ឬ រហូត ដល់ មាន ការ ជូន ដំណឹង ថ្មី។ នៅ ក្នុង សេចក្តី ប្រកាស នោះ ស្ថាន ទូត កម្ពុជា ប្រចាំ នៅ ប្រទេស ឥណ្ឌូនេស៊ី  បាន បញ្ជាក់ ថា   ពលរដ្ឋ កម្ពុជា ដែល មាន បំណង ធ្វើ ដំណើរ ទៅ ប្រទេស ឥណ្ឌូនេស៊ី  ត្រូវ ស្នើ សុំ ទិដ្ឋាការ ពី ស្ថានទូត ឥណ្ឌូនេស៊ី ជា មុន សិន ដោយ ត្រូវ ភ្ជាប់ លិខិត បញ្ជាក់ សុខភាព ពី អាជ្ញាធរ មាន សមត្ថកិច្ច កម្ពុជា។
 
 ចំណែក រដ្ឋាភិបាល វៀតណាម ក៏ បាន ចាប់ ផ្តើម រឹត បន្តឹង ការ ចូល ទៅ ប្រទេស របស់ ខ្លួន ដែរ។  លិខិត របស់ ស្ថាន ទូត កម្ពុជាប្រចាំ នៅ វៀតណាម  ចុះ ថ្ងៃ ទី ១៨  ខែ មីនា  ផ្ញើ ទៅ រដ្ឋមន្រ្តី ការ បរទេស កម្ពុជា  ឲ្យ ដឹង ថា រដ្ឋាភិបាល វៀតណាម  បាន សម្រេច ផ្អាក ការ ផ្តល់ ទិដ្ឋាការ ជា បណ្តោះ អាសន្ន  មិន ឲ្យ ជន បរទេស ទាំង អស់ ចូល វៀតណាម  រយៈពេល ៣០ ថ្ងៃ  ដោយ អនុវត្ត ចាប់ ពី ថ្ងៃ ទី ១៨  ខែ មីនា  ឆ្នាំ ២០២០ នេះ។
 
 លិខិត នេះ បញ្ជាក់ បន្ថែម ថា  អ្នក ដែល ទទួល បាន ការ លើក លែង ទិដ្ឋាការ  រួម មាន ពលរដ្ឋ កម្ពុជា ផង ដែរ  ត្រូវ បង្ហាញ វិញ្ញាបនបត្រ បញ្ជាក់ សុខភាព ថា  គ្មាន ជំងឺ  COVID19  ចេញ ដោយ អាជ្ញាធរ មូលដ្ឋាន នៃ ប្រទេស ដែល ពួកគេ រស់ នៅ   ហើយ ត្រូវ មាន ការ យល់ ព្រម ជា មុន ពី អាជ្ញាធរ វៀតណាម   ទើប អាច ចូល ប្រទេស វៀតណាម បាន។

 លោក  កុយ គួង  អ្នក នាំពាក្យ ក្រសួង ការ បរទេស កម្ពុជា  បាន ឲ្យដឹងថា លោក បាន ទទួល ព័ត៌មាន នៃ ការ រឹត បន្តឹង ការ ចូល ទៅ ប្រទេស ទាំង នេះ   ប៉ុន្តែ លោក មិន អាច បញ្ជាក់ ថា   មាន ប្រទេស ណា ខ្លះ នោះ ទេ។  លោក ថា   នេះ ជា ការ រឹត បន្តឹង ទូទៅ  មិន មែន តែ លើ ជនជាតិ កម្ពុជាទេ។

photo_2020-03-18_21-43-05